Connect with us

កីឡា

U19 កម្ពុជា ស្ថិតនៅពូលជាមួយក្រុមខ្លាំង U19 អូស្ត្រាលី ក្នុងពាន ASEAN U19 Championship

បានផុស

នៅ

ចេញហើយលទ្ធផលចាប់ឆ្នោតវគ្គចែកពូលពានរង្វាន់យុវជនអាយុក្រោម ១៩ ឆ្នាំ ASEAN U19 Championship 2026 ខណៈក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ កម្ពុជា ស្ថិតនៅក្នុងពូលជាមួយក្រុមខ្លាំងយុវជនអាយុក្រោម ១៩ ឆ្នាំ អូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប​ន្ទាប់ពីការចាប់ឆ្នោតជាផ្លូវការ ដែលធ្វើឡើងនៅប្រទេស ឥណ្ឌូណេស៊ី ថ្ងៃ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៦ នេះ គឺក្រុម U19 កម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយក្រុម U19 អូស្ត្រាលី និង ហ្វីលីពីន។

ចំណែកពូល A វិញមាន U19 ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រ និង មីយ៉ាន់ម៉ា។ ពូល B មាន U19 ថៃ ម៉ាឡេស៊ី សិង្ហបុរី និង ប្រ៊ុយណេ។

គួរបញ្ជាក់ ថា ការប្រកួតពានរង្វាន់ ASEAN U19 Championship 2026 នឹងធ្វើឡើងនៅប្រទេស ឥណ្ឌូណេស៊ី ពីថ្ងៃទី ០១ ខែ មិថុនា ដល់ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម