កីឡា
World Cup៖ ៤គូចាប់ពីម៉ោង ១១ យប់នេះ រហូតដល់ ព្រឹកស្អែក
ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ ឈានដល់ថ្ងៃទី១៥ ខែមិថុនា នៅប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក។ ការប្រកួតយប់ថ្ងៃទី១៥ ខែមិថុនា នៅពូល G និងពូល H បន្តនាថ្ងៃទី១៦ ខែមិថុនា។

វេលាម៉ោង ១១ យប់ ថ្ងៃទី១៥ ខែមិថុនា នេះ ក្រុមខ្លាំង អេស្ប៉ាញ ត្រូវប្រកួតជាមួយ កាប់វែរ ជាការប្រកួតសន្សំពិន្ទុពូល H នៅសហរដ្ឋអាមេរិក។

ឈានចូលដល់ម៉ោង ២ រំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែមិថុនា ជាការប្រកួតសន្សំពិន្ទុពូល G រវាង បែលហ្ស៊ិក ប្រកួតជាមួយ អេហ្ស៊ិប និងវេលាម៉ោង ៥ ព្រឹក ថ្ងៃទី១៦ មិថុនា ជាការប្រកួតរវាង អារ៉ាប៊ីសាអ៊ូឌីត ជាមួយ អ៊ុយរូហ្គាយ សម្រាប់ពូល H។

នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី១៦ ខែមិថុនា ក្រុមរបស់អាស៊ីមួយទៀត គឺ អ៊ីរ៉ង់ ប្រកួតជាមួយ នូវែលហ្សេឡង់ សម្រាប់ការប្រកួតសន្សំពិន្ទុពូល G។

គូប្រកួត
- អេស្ប៉ាញ vs កាប់វែរ ម៉ោង ១១ យប់ ថ្ងៃទី១៥ មិថុនា
- បែលហ្ស៊ិក vs អេហ្ស៊ិប ម៉ោង ២ រំលងអាធ្រាត្រ ថ្ងៃទី១៦ មិថុនា
- អារ៉ាប៊ីសាអ៊ូឌីត vs អ៊ុយរូហ្គាយ ម៉ោង ៥ ព្រឹក ថ្ងៃទី១៦ មិថុនា
- អ៊ីរ៉ង់ vs នូវែលហ្សេឡង់ ម៉ោង ៨ ព្រឹក ថ្ងៃទី១៦ មិថុនា




អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


