Connect with us

កីឡា

ជប៉ុន ស្មើ​ ហូឡង់ ២-២ យប់​មិញ រក្សា​កំណត់​ត្រា​មិន​ចាញ់​​ក្រុម​មក​ពីតំបន់​អឺរ៉ុប​ ១០ ប្រកួត​ក្នុង​ ៩០ ​​នាទី​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន បាន​វាយ​បក​តាម​ស្មើ​ក្រុម​ខ្លាំង​មក​ពី​អឺរ៉ុបគឺ ហូឡង់ ដោយ​លទ្ធផល ២-២ សម្រាប់​ការ​ប្រកួត​លើក​ទី ១ ​របស់​ខ្លួន វគ្គ​សន្សំពិន្ទុ​ពូល F ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup ឆ្នាំ ២០២៦។

កីឡាករ​ជប៉ុន​អបអរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ចាប់​ផ្តើម​វេលា​ម៉ោង ២ យប់​រំលង​អាធ្រាត្រ ថ្ងៃ​ទី​១៤ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ ២០២៦ ក្រុម​ជម្រើស​ជាតិ ហូឡង់ បាន​បើក​ការ​នាំមុខ​ ១-០ នៅ​​នាទី ៥១​ ដោយ​ខ្សែ​ការពារ Virgil van Dijk ប៉ុន្តែ ត្រូវ​បាន ជប៉ុន តាម​ស្មើ​នៅ​នាទី ១-១ នៅ​នាទី ៥៧ ដោយ​កីឡាករ Keito Nakamura។

កីឡាករ​ជប៉ុន​អបអរ

ជា​ថ្មី​ម្តង​ទៀត ហូឡង់ បាន​បើក​ការ​នាំ​មុខ ២-១ នៅ​នាទី ៦៤ ដោយ​កីឡាករ Crysencio Summerville ដែល​រក្សា​រហូត​ចុង​ម៉ោង​ស្ទើរ​តែ​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ប៉ុន្តែ​ជប៉ុន​បាន​ព្យាយាម​រហូត​តាម​ស្មើ ២-២ នៅ​នាទី​៨៨ ដោយ​កីឡាករ Daichi Kamada ដែល​បាន​ធ្វើ​ឲ្យ​ជប៉ុន​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង។

កីឡាករ​ជប៉ុន​អបអរ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ ២០២៦ ​នេះ ក្រុម​អាស៊ី ចំនួន ៤ មក​ហើយ​ដែល​បាន​ប្រកូត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក ហើយ​មិ​ន​ទាន់​មាន​ក្រុម​ជម្រើស​ជាតិ​ណា​ចាញ់​ឡើយ​ពោល​គឺ​សុទ្ធ​តែ​​អាច​រក​បាន​ពិន្ទុ​ដ៏​មាន​សារសំខាន់។

កីឡាករ​ជប៉ុន​អបអរ

សម្រាប់​ក្រុម​មក​ពី​តំបន់​អាស៊ី​គឺ ជប៉ុន បាន​ស្មើ ហូឡង់​ ដោយ​លទ្ធផល ២-២។ អូស្ត្រាលី​ បានឈ្នះ តួកគី ដោយ​លទ្ធផល ២-០។ កាតា បាន​ស្មើជា​មួយ ស្វីស ដោយ​លទ្ធផល ១-១ និង​ក្រុម​ប្រកួត​មុន​គេ​គឺ កូរ៉េខាង​ត្បូង បានយក​ឈ្នះ ក្រុមសាធារណរដ្ឋ​ឆេក ដោយ​លទ្ធផល ២-១។

កីឡាករ​ជប៉ុន​អបអរ និង​អ្នក​គាំទ្រ

ការ​ទទួល​បាន​ពិន្ទុ​នេះ​សុទ្ធ​តែ​ជា​រឿង​សំខាន់​ដើម្បី​ឱកាស​ឡើង​ទៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​ចុង​ក្រោយ ពី​ព្រោះ​ក្រៅ​ពី​ក្រុម​លេខ ១ និង​លេខ ២ ក្នុង​ពូល ក៏នៅ​មាន​ក្រុម​លេខ​ ៣ ​ល្អ​បំផុត​ក្នុង​ចំនួន ៨ ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ។

កីឡាករ​ជប៉ុន​អបអរ

លោកអ្នកដឹងទេថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​មិនដែលចាញ់ក្រុមជម្រើសជាតិមកពីតំបន់អឺរ៉ុបឡើយ សម្រាប់ការប្រកួត ៩០ នាទី គិតចាប់តាំងពីឆ្នាំ ២០១៩ មក៖

  1. ឈ្នះ អ៊ីស្លង់ ១-០
  2. ឈ្នះ អង់គ្លេស ១-០
  3. ឈ្នះ ស្កុតឡែន ១-០
  4.  ឈ្នះ តួកគី ៤-២
  5. ឈ្នះ អាល្លឺម៉ង់ ៤-១
  6. ស្មើ ក្រូអាត ១-១
  7. ឈ្នះ អេស្ប៉ាញ ២-១
  8. ឈ្នះ អាល្លឺម៉ង់ ២-១
  9. ឈ្នះ ស៊ែប៉ី ១-០
  10. ស្មើ ហូឡង់ ២-២
កីឡាករ​ជប៉ុន​អបអរ
កីឡាករ​ជប៉ុន​អបអរ
កីឡាករ​ជប៉ុន​អបអរ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម