កីឡា
៨ប្រកួត នារីអ៊ីតាលី ជាក្រុម១គត់មិនទាន់ចាញ់ ខណៈ ជប៉ុន ចាញ់២ដង ក្នុងពាននារីពិភពលោក VNL
ការប្រកួតលីគបាល់ទះជម្រើសជាតិជើងឯកនារីពិភពលោក FIVB Women’s Volleyball Nations League ឆ្នាំ២០២៥ បានបញ្ចប់សប្តាហ៍ទី២ហើយ ដោយក្រុមនារី អ៉ីតាលី បានក្លាយជាក្រុមមួយគត់មិនទាន់ចាញ់ ក្នុងការប្រកួត៨លើក។

ក្រុមនារីអ៉ីតាលី បានយកឈ្នះ អាមេរិក ៣-០, អាល្លឺម៉ង់ ៣-២, កូរ៉េខាងត្បូង ៣-០, ប្រេស៊ីល ៣-០, ប៊ុលហ្គារី ៣-១, ថៃ ៣-០, ជប៉ុន ៣-២, និង ចិន ៣-០ ដើម្បីរកបាន ២២ពិន្ទុ ឈរលើកំពូលតារាង។

ជាមួយគ្នានេះ មានក្រុមចំនួន៣ដែលបានឈ្នះ៧ប្រកួត និងចាញ់១ប្រកួតដូចគ្នាគឺ ប៉ូឡូញ មាន២១ពិន្ទុ ឈរលេខ២, ប្រេស៊ូល មាន២០ពិន្ទុ ឈរលេខ៣ និងតួកគី មាន១៩ពិន្ទុ ឈរលេខ៤។ ចំណែក ក្រុមនារីជប៉ុន ដែលមិនស្គាល់បរាជ័យសោះកាលពីសប្តាហ៍ទី២ គឺបានចាញ់២ប្រកួតក្នុងសប្តាហ៍ទី២នេះ ក្នុងនោះ ចាញ់ អ៉ីតាលី ២-៣ និងភ្លាត់ចាញ់ ចិន ១-៣ ដូច្នេះ ក្រុមនារីជប៉ុន ឈ្នះ៦ និងចាញ់ ២ មាន១៨ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៥។

ការប្រកួតលីគបាល់ទះជម្រើសជាតិជើងឯកនារីពិភពលោក ឆ្នាំ២០២៥នេះ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវបានបញ្ចប់។ សម្រាប់ការប្រកួតសប្តាហ៍ចុងក្រោយ ចាប់ពីថ្ងៃទី៩ ដល់ទី ១៣ ខែកក្កដា ឆ្នាំ២០២៥។

បន្ទាប់ពីចប់សប្តាហ៍ចុងក្រោយ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន៨ នឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៅប្រទេស ប៉ូឡូញ។ សម្រាប់ក្រុមនារី ប៉ូឡូញ ទោះមិនបានជាប់ក្នុងចំណោមក្រុមលំដាប់កំពូលទាំង៨ក៏នៅតែបានឡើងក្នុងនាមជាម្ចាស់ផ្ទះ។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយគឺជាការប្រកួតដែលក្រុមចាញ់ធ្លាក់ ហើយក្រុមឈ្នះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី ២៣ ដល់ ទី ២៧ ខែកក្កដា ឆ្នាំ ២០២៥។

ប្រាក់រង្វាន់ ចាប់ពីលេខ១ ដល់លេខ៨
- លេខ១៖ ១លានដុល្លារ
- លេខ២៖ ៥០ម៉ឺនដុល្លារ
- លេខ៣៖ ៣០ម៉ឺនដុល្លារ
- លេខ៤៖ ១៨ម៉ឺនដុល្លារ
- លេខ៥៖ ១៣ម៉ឺនដុល្លារ
- លេខ៦៖ ៨,៥ម៉ឺនដុល្លារ
- លេខ៧៖ ៦,៥ម៉ឺនដុល្លារ
- លេខ៨៖ ៤ម៉ឺនដុល្លារ

អត្ថបទ៖ វីរបុត្រ
Photo by volleyballworld
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


