Connect with us

កីឡា

អ៊ីតាលី បន្ត​មិនភាព​ចាញ់ ដោយ​ឈរ​លើ​កំពូល​តារាង ពាន​នារី​បាល់​ទះពិភព​លោក VNL

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិនារី អ៉ីតាលី បន្ត​​ជោគជ័យ​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទះ​នារីពិភព​លោក FIVB Women’s Volleyball Nations League ឆ្នាំ​២០២៥ សម្រាប់​ការ​ប្រកួត​ឈាន​ដល់​ជុំ​ទី​៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​លើក​ទី​៧ យប់​ថ្ងៃ​ទី​២០ ខែ​មិថុនា ក្រុម​នារី​ អ៉ីតាលី ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល​យ៉ាង​តឹង​តែង គឺ ៣ទល់​២ លើ​ក្រុម​នារី​ជប៉ុន។ សិត​ទី១ អ៉ីតាលី ឈ្នះ ២៥-២៣, សិត​ទី​២ ជប៉ុន ឈ្នះ ២៦-១៦, សិតទី​៣ អ៉ីតាលី ឈ្នះ ២៥-១៥, សិត​ទី​៤ ជប៉ុន​ ឈ្នះ ២៥-២០ ហើយ​សិត​ទី​៥​ចុង​ក្រោយ អ៉ីតាលី ឈ្នះ ១៩-១៧។

នេះ​ជា​ជ័យជម្នះ​លើក​ទី​៧ បន្ទាប់​ពី​៦​ប្រកួត​កន្លង​មក អ៉ីតាលី ឈ្នះ​អាមេរិក ៣-០, ឈ្នះ អាល្លឺម៉ង់ ៣-២, ឈ្នះ​កូរ៉េ​ខាងត្បូង ៣-០, ឈ្នះ​ប្រេស៊ីល ៣-០, ឈ្នះ ប៊ុលហ្គារី ៣-១, និង ឈ្នះ ថៃ ៣-០។ ពួក​គេ​រក​បាន​១៩​ពិន្ទុ ឈរ​លើ​កំពូល​តារាង។

ជា​មួយ​គ្នា​នេះ ក្រុម​នារី​តួកគី ក៏​មិន​ទាន់​ស្គាល់​បរាជ័យ​ដែរ ប៉ុន្តែ​ពួក​គេ​ទើប​ប្រកួត​បាន ​៦ ​លើក ដោយ​ឈ្នះ​ទាំង​ ៦​ លើក កំពុង​ឈរ​លេខ​ ៣ ខណៈ​ក្រុម​ខ្លាំង​មួយ​ទៀតគឺ ប៉ូឡូញ បាន​ឆ្លង​កាត់​ ៧​ ប្រកួត​ហើយ ក្នុង​នោះ​ឈ្នះ ៦ និង​ចាញ់​ ១ ស្ថិត​នៅ​លេខ​ ២ ហើយ​ជប៉ុន​ទើប​ប្រកួត​បាន​៦​លើក​គឺ ឈ្នះ​ ៥ និង​ចាញ់ ១ ស្ថិត​នៅ​លេខ​ ៣។

សូមបញ្ជាក់​ថា ការ​ប្រកួត​មាន ​៣​ សប្តាហ៍ ហើយ​ក្នុង​ ១​ សប្តាហ៍ ក្រុម​នីមួយ​ៗ​ប្រកួត​ ៤ ​លើក ដោយ​ត្រូវ​ប៉ះ​គ្នា​ទាំង​អស់​ក្នុង​ចំណោម​ក្រុម​ ១៨​ ​ក្នុង​​ជុំ​ចុង​ក្រោយ​នេះ​ដែល​ប្រកួត​​នៅ​ ៩​ ប្រទេស​ផ្សេង​គ្នា។

បន្ទាប់​ពី​ចប់​ទាំង​ ៣ ​សប្តាហ៍ ក្រុម​ដែល​មាន​​ពិន្ទុ​ខ្ពស់​ជាង​គេ​លំដាប់​កំពូល​ទាំង​ ៧​ បាន​ឡើង​ទៅ​វគ្គ​ ៨​ ក្រុម​ចុង​ក្រោយ​នៅ​ប្រទេស ប៉ូឡូញ។ ក្រុម​នារី​ប៉ូឡូញ ទោះ​ជា​ស្ថិត​នៅចំណាត់​ថ្នាក់​លេខ​​ប៉ុន្មាន​ក៏​ពួក​គេ​បាន​ឡើង​ទៅ​វគ្គ៨​ក្រុម​ចុង​ក្រោយ​ដែរ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម