កីឡា
កីឡាការិនីឆ្នើម៥រូប ក្នុងព្រឹត្តិការណ៍ បាល់ទះនារីពិភពលោក VNL ឆ្នាំ២០២៥
ការប្រកួតបាល់ទះជើងឯកនារីពិភពលោក FIVB Women’s Volleyball Nations League ឆ្នាំ២០២៥ ឈានដល់សប្តាហ៍ទី២ហើយ ដោយក្រុមបាល់ទះជម្រើសជាតិនារីជប៉ុនកំពុងឈរលើកំពូលតារាង។
ក្នុងចំណោមក្រុមជម្រើសជាតិចំនួន១៨ក្រុមដែលសម្រិតសម្រាំងមកពីទ្វីបទាំង៦ជុំវិញពិភពលោក មានកីឡាការិនីឆ្នើមៗជាច្រើនដែលលេចធ្លោក្នុងជម្រើសជាតិរបស់ពួកគេ។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញកីឡាការិនី៥នាក់ដែលលេចធ្លោបំផុត។
១. Paola Egonu ជាអ្នកវាយផ្តាច់របស់ ក្រុមនារី អ៉ីតាលី

កីឡាការិនី Paola Egonu អាយុ២៦ឆ្នាំ កម្ពស់១.៩៣ម៉ែត្រ កំពុងលេងនៅក្លិប Vero Volley Milano របស់លីគបាល់ទះអ៉ីតាលី។ គាត់បានឈ្នះពានកីឡាការិនីល្អប្រចាំលីគអ៉ីតាលី២រដូវកាលគឺឆ្នាំ២០២២ និង២០២៤ ព្រមទាំងឈ្នះពានកីឡាការិនីល្អបំផុតប្រចាំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤។ នាងជាតួសំខាន់ដែលជួយក្រុមនារីអ៉ីតាលីឈ្នះមេដាយមាសអូឡាំពិកឆ្នាំ ២០២៤ ព្រមទាំងឈ្នះជើងឯកពានកម្រិតពិភពលោក FIVB Nations League ឆ្នាំ២០២២, ២០២៤, ឈ្នះជើងឯកទ្វីបអឺរ៉ុប ឆ្នាំ២០២១ និងជើងឯកពិភពលោកអាយុ១៨ឆ្នាំ កាលពីឆ្នាំ២០១៥។
២. Tijana Bošković ជាអ្នកវាយផ្តាច់របស់ក្រុមនារី ស៊ែប៊ី

អាយុ២៨ឆ្នាំ កម្ពស់១.៩៤ម៉ែត្រ Tijana Bošković បានជួយក្រុមជម្រើសជាតិនារី ស៊ែប៊ី ឈ្នះជើងឯកពិភពលោក២លើកគឺឆ្នាំ២០២២ និង២០២៣ ព្រមទាំងឈ្នះពានចំនួន១៣ជាមួយក្លិប។ សមាជិកក្លិប VakifBank បានឈ្នះពានកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍ចំនួន៦លើកនៅជម្រើសជាតិ និង៦លើកទៀតប្រចាំក្លិប។
៣. Melissa Vargas ជាអ្នកវាយផ្តាច់របស់ក្រុមនារី តួកគី

កីឡាការិនីអាយុ២៦ឆ្នាំ កម្ពស់១.៩៣ម៉ែត្រ របស់ក្លិប Fenerbahce Opet បានឈ្នះមេដាយមាស៣លើកជាមួយក្រុមជម្រើសជាតិ តួកគី គឺជើងឯកពិភពលោក FIVB Nations League ឆ្នាំ២០២៣, ពានពិភពលោក FIVB Volleyball World Cup ឆ្នាំ២០២៣ និងជើងឯកទ្វីបអឺរ៉ុប ឆ្នាំ២០២៣ ព្រមទាំងឈ្នះពានរង្វាន់ជាច្រើនជាមួយជាមួយក្លិប៤ផ្សេងគ្នា។
៤. Gabriela Guimarães ជាអ្នកវាយផ្តាច់របស់ក្រុមនារី ប្រេស៊ីល

សមាជិកក្លិប Imoco Volley Conegliano នៃលីគអ៉ីតាលីរូបនេះ អាយុ៣១ឆ្នាំ និងកម្ពស់តែ១.៨០ម៉ែត្រ ប៉ុន្តែលេចធ្លោក្នុងជម្រើសជាតិ និងលីគអ៉ីតាលី។ កីឡាការិនីរូបនេះបានជួយក្រុមជម្រើសជាតិនារីប្រេស៊ីលឈ្នះមេដាយមាសអន្តរជាតិចំនួន៧លើក និងឈ្នះពានជាមួយក្លិបចំនួន៣០ជាមួយក្លិប។ បើនិយាយពីពានឯកត្តជនវិញ កីឡាការិនីរូបនេះធ្លាប់ឈ្នះពានកីឡាការិនីល្អបំផុតប្រចាំព្រឹត្តិការណ៍ ៦ លើក ព្រមទាំងពានផ្សេងៗជាច្រើនទៀត។
៥. Mayu Ishikawa ជាអ្នកវាយផ្តាច់របស់ក្រុមនារី ជប៉ុន

កម្ពស់ត្រឹមតែ ១.៧៤ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែកីឡាការិនីវ័យ២៥ឆ្នាំនេះលេចធ្លោខ្លាំងសម្រាប់ក្រុមជម្រើសជាតិនារីជប៉ុន។ កីឡាការិនីបានជួយក្រុមជប៉ុនឈ្នះមេដាយមាសអន្តរជាតិ៣លើកគឺ ជើងឯកអាស៊ីឆ្នាំ២០២១៩ ជើងឯកអាស៊ីអាយុ១៨ឆ្នាំ ឆ្នាំ២០១៧ និងជើងឯកពិភពលោកអាយុ២០ឆ្នាំ ឆ្នាំ២០១៩។ បើជាមួយក្លិបវិញគឺធ្លាប់ឈ្នះជើងឯក១លើកនៅកម្រិតអាជីព និង១លើកនៅកម្រិតវិទ្យាល័យទូទាំងប្រទេសជប៉ុន។ ប្អូនស្រីបង្កើតរបស់កីឡាករ Yuki Ishikawa រូបនេះធ្លាប់ឈ្នះកីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍២លើក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


