Connect with us

កីឡា

ក្រុមបាល់ទះអាស៊ី ៣ ត្រៀម​​ប្រកួត​ជើង​ឯក​ពិភព​លោក​ FIVB Nations League 2026 ខែក្រោយ

បានផុស

នៅ

ការប្រកួតព្រឹត្តិការណ៍កីឡា​បាល់ទះពិភព​លោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៦ បានកំណត់ក្រុម និងកាលវិភាគប្រកួតរួចរាល់ ខណៈនឹងមកដល់នៅខែ មិថុនា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទះ​ជម្រើសជាតិ ដែលទទួលបានកៅអីឡើងមកប្រកួតពាន FIVB Nations League ឆ្នាំ ២០២៦ មានសរុបចំនួន ១៨ ក្រុម ក្នុងនោះក្រុមមកពីតំបន់ អាស៊ី មាន ៣ ប៉ុណ្ណោះ​គឺ​ ជប៉ុន ចិន និង អ៉ីរ៉ង់។ ចំណែកក្រុមផ្សេងៗទៀតមានដូចជា អាហ្សង់ទីន ប៊ែលហ្ស៊ិក ប្រេស៊ីល ប៊ុលហ្គារី កាណាដា គុយបា បារាំង អាល្លឺម៉ង់ អ៉ីតាលី ប៉ូឡូញ ស៊ែប៊ី ស្លូវេនី តួកគី អ៊ុយក្រែន និងសហរដ្ឋអាមេរិក។

ការប្រកួតព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League ២០២៦ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១០ ខែ មិថុនា ដល់ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៦។ ការប្រកួតវគ្គជម្រុះជុំដំបូងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១០ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា។ ចំណែកការប្រកួតជុំចុងក្រោយ ចាប់ពី​វគ្គ ៨ ក្រុមចុងក្រោយ ដល់វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ ខែ កក្កដា ដល់ថ្ងៃទី ២ ខែ សីហា។

ក្នុងនោះដែរ ការប្រកួតជុំដំបូងនឹងធ្វើឡើងនៅកីឡដ្ឋានចំនួន ៩ របស់ប្រទេស ៩ ផ្សេងគ្នាដូចជា កាណាដា ប្រេស៊ីល ចិន បារាំង ប៉ូឡូញ ស្លូវេនី ស៊ែប៊ី អាមេរិក និងជប៉ុន។ ចំពោះ​ការប្រកួតក្នុងជុំចុង​ក្រោយ​ នឹងធ្វើឡើងនៅប្រទេស ចិន តែមួយប៉ុណ្ណោះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម