កីឡា
កេរ្តិ៍ឈ្មោះលោក Hong ជាវីរបុរសកូរ៉េខាងត្បូងកាលនៅកីឡាករ ប្រែអស់តម្លៃ ត្រឹមពេលធ្វើជាគ្រូបង្វឹក
អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង លោក Hong Myung-bo កំពុងរងសម្ពាធខ្លាំងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង បន្ទាប់ពីលោកមិនអាចជួយឱ្យក្រុមរហស្សនាមខ្លាអាស៊ីមួយនេះ ឆ្លងផុតពូលឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup 2026 បាន។

ក្រុម កូរ៉េខាងត្បូង បានហាលអាវពី World Cup 2026 យ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីទទួលបានលេខ ៣ នៅក្នុងពូល A ក្រោយឆ្លងកាត់ ៣ ប្រកួត ឈ្នះ ១ និងចាញ់ ២ មាន ៣ ពិន្ទុ។ ក្រោយការធ្លាក់ចេញពី World Cup 2026 នេះ គឺបន្ទុកគ្រប់យ៉ាងត្រូវបានធ្លាក់ទៅលើគ្រូបង្វឹកលោក Hong Myung-bo។
លោកបានប្រកាសលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីក្រុមទទួលបានដំណឹងអំពីការជ្រុះចេញពី World Cup 2026 មិនដល់ ២៤ ម៉ោងផង។ ទោះបីជាលោកបានលាលែងពីតំណែងហើយក៏ដោយ ក៏សម្ពាធរបស់លោក ក៏ដូចជាសមាគមបាល់ទាត់កូរ៉េខាងត្បូងទាំងមូលមិនទាន់បញ្ចប់ដែរ ក្រោយប្រធានាធិបតី Lee Jae-myung បានបញ្ជាឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បើកការស៊ើបអង្កេតអំពីលទ្ធផលដ៏ខកចិត្តនេះ។

លោក Hong កំពុងរងនូវការស្តីបន្ទោសយ៉ាងខ្លាំងពីប្រជាជនកូរ៉េខាងត្បូង ហើយសូម្បីភោជនីយដ្ឋានមួយចំនួនក៏បានប្រកាសលែងលក់ជូនលោកទៀតដែរ។ រឿងដែលបារម្ភបំផុត គឺលោកបានទទួលសារគំរាមសម្លាប់ពីជនអនាមិកម្នាក់នៅលើបណ្តាញសង្គម ដែលធ្វើឱ្យសុវត្ថិភាពរបស់លោកពេលនេះ កំពុងស្ថិតក្រោមការការពារយ៉ាងយកចិត្តទុកដាក់បំផុតពី ប៉ូលីស។
កេរ្តិ៍ឈ្មោះជាវីរបុរសរបស់បុរសវ័យ ៥៧ ឆ្នាំរូបនេះកាលនៅជាកីឡាករ បានបំផ្លាញត្រឹមមួយប៉ប្រិចភ្នែក ត្រឹមលោកធ្វើជាគ្រូបង្វឹកនៅ World Cup 2026 នេះ។ កាលនៅជាកីឡាករចន្លោះពីឆ្នាំ ១៩៨៧ ដល់ ២០០៤ លោក Hong ត្រូវបានប្រជាជនកូរ៉េខាងត្បូងចាត់ទុកជាវីរបុរសរបស់ពួកគេ។
អតីតខ្សែការពារកណ្តាលរូបនេះ បានក្លាយជាចំណែកដ៏ធំមួយ ដែលបានជួយឱ្យ កូរ៉េខាងត្បូង ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន World Cup 2002។ លោកក៏បានបំបែកកំណត់ត្រាធំ ១ ផងដែរ ដោយបានក្លាយជាកីឡាករអាស៊ីដំបូងគេ ដែលបានបង្ហាញខ្លួនច្រើនជាងគេនៅ World Cup ពោលគឺនៅឆ្នាំ ១៩៩០, ១៩៩៤, ១៩៩៨ និង ២០០២៕

អត្ថបទ៖ សេម កុសល
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៦ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


