Connect with us

កីឡា

មេដឹក​នាំកូរ៉េខាងត្បូង Lee Jae ស្នើ​ឲ្យ​ស៊ើប​អង្កេត​ពី​ក្រុម​គ្រូ​បង្វឹកជុំ​វិញ ​ជម្រើស​ជាតិ​ធ្លាក់​ពី​ World Cup លឿន

បានផុស

នៅ

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Lee Jae Myung បាន​ស្តី​បន្ទោស​ក្រុម​ការងារគ្រូបង្វឹក​​ក្រុម​​បាល់ទាត់​​ជម្រើស​ជាតិរបស់​ខ្លួន ជា​ពិសេស​គ្រូ​បង្វឹក​លោក Hong Myung-bo និងស្នើ​ឲ្យ​ក្រសួងធ្វើ​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ការ​ធ្លាក់​ចេញ​ពី​បាល់ទាត់​ពិភព​លោក​យ៉ាង​លឿន។

លោក Hong Myung-bo គ្រូ​បង្វឹក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lee បង្ហោះ​សារ​នៅ X កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែមិថុនា ថា ៖«ខ្ញុំ​មិន​ត្រឹម​តែ​ភ្ញាក់​ផ្អើល​ចំពោះ​លទ្ធផល​លើស​ពី​ការ​រំពឹង​ទុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​រឹត​តែ​ឆ្ងល់​ថែម​ទៀត»។

«ជា​ថ្មី​ម្តង​ទៀត វា​បង្ហាញថា ការ​សម្រេច​ចិត្ត​របស់​ក្រុម​គ្រូ​បង្វឹក​គឺ​ជា​អ្វី​គ្រប់​យ៉ាង។ នៅ​ពេល​យើង​ត្រូវ​ប្រៀប​ធៀប​ជា​មួយ​ពួក​គេ គឺ​យើង​ត្រូវ​ផ្តោត​លើ​សមត្ថភាព​ជា​ចម្បង​ ប៉ុន្តែ​បុគ្គល​​អសមត្ថភាព​ដែល​​ត្រូវ​បាន​ជ្រើស​រើស​ជា​​អ្នក​ដឹក​នាំគឺ លទ្ធផលច្បាស់​​ដូច​ថ្ងៃ»។

ក្រុម​កីឡាករ​កូរ៉េខាងត្បូង

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូរ៉េខាង​ត្បូង បាន​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុក្នុង​ពូល A បន្ទាប់​ពី​​បាន​ឈ្នះ​ សាធារណរដ្ឋឆែក ២-១ រក​បាន ៣ ពិន្ទុ ប៉ុន្តែ​ចាញ់ ម៉ិកស៊ិក ១-០ និង​ចាញ់ អាហ្វ្រិក​ខាង​ត្បូង ១-០ ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាន​ធ្លាក់​ចេញ​ពី World Cup យ៉ាង​លឿន។ សូម្បី​តែ​លេខ ៣ ល្អ​ក្នុង​ពូល​ក៏​មិន​បាន​ផង។

លោក​ Hong ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​​ជា​ថ្មី​កាល​ពី​ឆ្នាំ ២០២៤ ដែល​នាំ​ឲ្យ​មាន​ការមិន​ពេញ​ចិត្ត​ជា​ច្រើន និង​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ចុះផ្សាយ​ដោយ​បាន​ចោទប្រកាន់​ពី​ការ​តែង​តាំង​មិន​ប្រក្រតី​។

ក្រុម​កីឡាករ​កូរ៉េខាងត្បូង

លោក​ប្រធានាធិបតី Lee  បាន​លើក​ឡើង​ពី​ការ​តែង​តាំងមិន​ប្រក្រតី​​បាន​​​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​​សាធារណៈ ហើយ​ផ្តល់​ផលប្រយោជន៍​​ដល់​បុគ្គល​វិញ។

ញត្តិ​ប្រឆាំង​នឹងលោក Hong ​មួយ​ត្រូវ​បានចុះ​ផ្សាយ​​នៅ​​វេបសាយ​របស់ រដ្ឋសភា កាល​ពី​ថ្ងៃ​ព្រហស្បត៍ ភ្លាម​ៗ បន្ទទាប់​ពី​​ទទួល​បាន​ការ​ពិនិត្យ ហើយ​ក្រោយ​មក​ក៏សាយ​ភាយ​យ៉ាង​ខ្លាំង។

ក្រុម​កីឡាករ​កូរ៉េ​ខាងត្បូង

លោកប្រធានាធិបតី​ Lee បាន​និយាយ​ថា ៖«ការ​មិន​បាន​ឡើង​វគ្គ​បន្ត ​ដែល​នាំ​ឲ្យ​សាធារណជន​ខក​ចិត្ត បណ្តាល​មក​ពី​ការតែង​តាំង​ក្រុម​ការងារ​នេះ​ឯង។ ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​ ធ្វើ​ការ​ស៊ើប​អង្កេត​​ជុំ​វិញបញ្ហា​នេះ ​វាយ​តម្លៃ និង​ចាត់​វិធាន​ការទប់​ស្កាត់ និង​កែ​លំអ​ឡើង​វិញ»៕

ក្រុម​កីឡាករ​កូរ៉េខាងត្បូង

ប្រែ​សម្រួល៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម