កីឡា
៧ ចំណុចសំខាន់ពី World Cup 2026 ក្រោយចប់វគ្គ ១៦ ក្រុមចុងក្រោយ
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 បានរកឃើញក្រុមឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។ រឿងរ៉ាវសំខាន់ៗជាច្រើនដែលបានកើតមានឡើងក្នុងការប្រកួតចាប់ពីវគ្គសន្សំពិន្ទុក្នុងពូល រហូតចប់វគ្គ ១៦ ក្រុមចុងក្រោយ។
- ៨ ប្រទេសឡើងវគ្គបន្ត និង ៤០ ប្រទេសត្រឡប់ទៅផ្ទះវិញ

ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង អេស្ប៉ាញ អាហ្សង់ទីន ម៉ារ៉ុក ន័រវែស អង់គ្លេស បែលហ្ស៊ិកនិង ស្វីស បានឡើងវគ្គ ៨ ក្រុមចុងក្រោយ។ ជាមួយគ្នានេះមាន ៤០ ប្រទេសបានអស់ឱកាស និងស្ថិតនៅចំណាត់ថ្នាក់តាមលទ្ធផលការប្រកួតរៀងៗខ្លួន។ ក្រុមម្ចាស់ផ្ទះទាំង ៣ គឺ ម៉ិកស៊ិក ស្ថិតនៅលេខ ៩ សហរដ្ឋអាមេរិក លេខ ១២ និង កាណាដា លេខ ១៤។ កូឡុំប៊ី លេខ ១០ ប្រេស៊ីល លេខ ១១ ព័រទុយហ្គាល់ លេខ ១៣ អេហ្ស៊ីប លេខ ១៥ និង ប៉ារ៉ាហ្គាយ លេខ ១៦។ អ៊ីរ៉ាក់ ជាក្រុមស្ថិតចំណាត់ថ្នាក់ទាបជាងគេបំផុតគឺលេខ ៤៨។
- ចំនួនប្រកួត

ការប្រកួតបានដំណើរការចំនួន ៩៦ ប្រកួតហើយគិតទាំងវគ្គសន្សំពិន្ទុក្នុងពូល វគ្គ ៣២ ក្រុមចុងក្រោយ និងវគ្គ ១៦ ក្រុមចុងក្រោយ។ ការប្រកួតនៅសល់តែ ៨ ប្រកួតទៀតប៉ុណ្ណោះគឺ វគ្គ ៨ ក្រុមចំនួន ៤ ប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២ ប្រកួត វគ្គដណ្តើមចំណាត់ថ្នាក់លេខ ១ ប្រកួត និងវគ្គផ្តាច់ព្រ័ត្រ ១ ប្រកួត នឹងត្រូវបញ្ចប់ព្រឹត្តិការណ៍ទាំងមូល។
- ចំនួន គ្រាប់បាល់

សម្រាប់ការប្រកួត ៩៦ លើកកន្លងមក គឺកើតមានគ្រាប់បាល់ចំនួន ២៨០ គ្រាប់ ដែលគិតជា មធ្យម ២.៩២ គ្រាប់ក្នុងមួយប្រកួត។ ក្នុងចំណោមគ្រាប់បាល់ទាំង ២៨០ គ្រាប់នេះ កើតឡើងដោយកីឡាករធ្វើឲ្យចូលទីខ្លួនឯងចំនួន ១៤ គ្រាប់ និងមានកីឡាករ១នាក់ធ្វើឲ្យចូលទីខ្លួនឯង ២ គ្រាប់។ គិតចាប់តាំងពី World Cup ឆ្នាំ ១៩៣០ រហូតដល់ ឆ្នាំ២០២២ គ្មានព្រឹត្តិការណ៍ប្រកួតណាមួយដែលមានគ្រាប់បាល់ច្រើនបំផុតដូច ឆ្នាំ ២០២៦នេះទេ។
- ចំនួនអ្នកទស្សនាផ្ទាល់

អ្នកគាំទ្រចូលទស្សនាផ្ទាល់ចំនួន ៦,២៥៩,៥៨៤ នាក់ ពីការប្រកួតទាំង ៩៦ លើក ក្នុងនោះគិតជាមធ្យម ៦៥,២០៤ នាក់ក្នុងមួយប្រកួត។ ព្រឹត្តិការណ៍ឆ្នាំនេះបានបំបែកកំណត់ត្រា តាំងពីវគ្គសន្សំក្នុងពូលគឺបំបែកកំណត់ត្រា នៅឆ្នាំ ១៩៩៤ ដែលមានទស្សនាផ្ទាល់ចំនួន ៣,៥៨៧,៥៣៨ នាក់។
- កីឡាករបានគ្រាប់បាល់ច្រើនបំផុត

កីឡាករ Lionel Messi កំពុងឈានមុខគេក្នុងការប្រជែងពានស្បែកជើងមាស ដោយរកបាន ៨ គ្រាប់ ខណៈកីឡាករ Kylian Mbappe និង Erly Haaland ស្ថិតនៅលេខ ២ ដែលរកបាន ៧គ្រាប់ស្មើគ្នា និងកីឡាករ Harry Kane រកបាន ៦ គ្រាប់។
- ការពិន័យកាត

កីឡាករ ១៣ នាក់ ត្រូវបានពិន័យកាតក្រហម និងមានកីឡាករ ៤ នាក់ ទៀតត្រូវបានពិន័យកាតលឿន ២ លើកជាប់គ្នា ដូច្នេះពួកគេជាប់បំរាមសម្រាប់ការប្រកួតបន្ទាប់។ ទោះបីជាយ៉ាងណា កីឡាករអាមេរិក Folaarin Balogun បានចូលលេងនៅពេលអាមេរិក ប្រកួតជាមួយ បែលហ្ស៊ិក វគ្គ ១៦ ក្រុមចុងក្រោយ ដោយសារលោកប្រធានាធិបតី ត្រាំ ស្នើទៅ FIFA ឲ្យដកបំរាម បើទោះបីជាទទួលបានពិន័យកាតក្រហម។
- ការប្រកួតវគ្គ ៨ ក្រុម
-បារាំង vs ម៉ារ៉ុក (ថ្ងៃទី៩ កក្កដា នៅអាមេរិក)
-អេស្ប៉ាញ vs បែលហ្ស៊ិក (ថ្ងៃទី១០ កក្កដា នៅអាមេរិក)
-អង់គ្លេស vs ន័រវែស (ថ្ងៃទី១១ កក្កដា នៅអាមេរិក)
-អាហ្សង់ទីន vs ស្វីស (ថ្ងៃទី១១ កក្កដា នៅអាមេរិក)
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


