Connect with us

កីឡា

ទ្រាំ​លែង​បាន លោក Hassan ថា លទ្ធផល អេហ្ស៊ីប ត្រូវបាន​លួចបន្លំ ដើម្បី​ឲ្យ Messi បន្ត​នៅ World Cup

បានផុស

នៅ

គ្រូ​បង្វឹក​ជម្រើស​ជាតិ អេហ្ស៊ីប លោក Hossam Hassan ចាត់​ទុក​លទ្ធផល​ដែល អេហ្ស៊ីប ចាញ់ អាហ្សង់ទីន ៣-២ នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ World Cup 2026 គឺត្រូវ​បាន​គេ​លួច​បន្លំ​ដើម្បី​ឲ្យ​កីឡាករ Lionel Messi បន្ត​លេង​​ទៀត។

លោក Hossam Hassan រង​ពិន័យ​កាត​លឿន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អេហ្ស៊ីប បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ដោយ​បាន​នាំ​មុខ អាហ្សង់ទីន ២-០ រហូត​ដល់​នាទី​ជិត ៨០ ទៅ​ហើយ​ទើប​អាហ្សង់ទីន បាន​វាយបក ៣ គ្រាប់​ដើម្បី​ឈ្នះ ៣-២ ត្រឹម ៩០​នាទី​។ ការ​ប្រកួត​នេះ​ត្រួវ​បាន​គេ​មើល​ឃើញ​ពី​ការ​សម្រេច​របស់​​អាជ្ញាកណ្តាល​លោក François Letexier សញ្ជាតិ​បារាំង​ហាក់​ដូច​​លំអៀង​ទៅ​លើ​ អាហ្សង់ទីន។

ក្រុម អេហ្ស៊ីប

ក្នុងសន្និសីទ​ក្រោយ​ការ​ប្រកួត លោក Hassan បាន​ព្រលះ​ថា ៖«​ខ្ញុំ​មិន​ចង់​និយាយ​ពី​ពាក្យ​ល្អ​ៗ​ពី​សំណាង​អាក្រក់​នោះ​ទេ។ ​ថ្ងៃ​នេះ យើង​ត្រូវ​បាន​គេ​លួច​បន្លំ​យ៉ាង​អយុត្តិធម៌។ យើង​ទទួល​រង​អយុត្តិធម៌​ខ្លាំង​ណាស់»។

លោក​បាន​បន្ត​ថា ៖«យើង​មិន​ឃើញ​មាន​ការ​គោរព ឬ​លេង​ដោយ​យុត្តិធម៌​នោះ​ទេ។ មិន​ឃើញ​មាន​ការ​គោរព​ឬ​យុត្តិធម៌​ឡើយ។ មិន​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ មិន​ពិនិត្យ​មើល VAR។ គ្រាប់​បាល់​ទី២ត្រូវ​បាន​បដិសេធ​យ៉ាង​ច្បាស់។ មិន​ឃើញ​មាន​ការ​ពិនិត្យ​វីដេអូ VAR នៅ​ពេល​យើង​ទាំង​អស់​គ្នា​ឃើញ​តាម​រូបភាព​យ៉ាង​ច្បាស់។ ខ្ញុំ​នឹង​មិន​បន្ត​តាម​ដាន​ការ​ប្រកួត​ World Cup ឆ្នាំ​នេះ​ទៀត​ទេ»។

«នេះ​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​អំពីផ្ទាល់​ខ្លួន។ ពួក​គេ​ចង់​ឲ្យ​ Messi នៅ​បន្ត»។ លោក​បាន​បញ្ជាក់។

ក្រុម អាហ្សង់ទីន

កីឡាករ Messi មាន​បញ្ហា​ក្នុង​ការ​ស៊ុត​ពិន័យ​ ១១ ម៉ែត្រ​ក្នុងការ​ប្រកួត​ដោយ​​អ្នក​ចាំទី​អេហ្ស៊ីប​ Mostafa Shobeir បាន​ជួយ​សង្គ្រោះ​។ ឥឡូវ​នេះ​ម្ចាស់​ពាន Ballon d’Or ៨ សម័យ​កាល​បាន​បរាជ័យ​ក្នុង​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ ៤ ដង ក្នុង​ចំណោម ៨ ដង​ដែល​រូប​គេ​ស៊ុត​នៅ World Cup ក្នុង​នោះ​មាន ២ ដង​ក្នុង World Cup ឆ្នាំ ២០២៦​នេះ។

កីឡាករ​អេហ្ស៊ីប Yasser Ibrahim អបអរ​ ក្រោយ​ស៊ុត​ចូល

គ្រូ​បង្វឹក​អេហ្ស៊ីប​បាន​ប្រាប់សារព័ត៌មាន BeIN Sports ថា ៖«ប្រហែល​ជា​ពួក​គេ​ចង់​រក្សាឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​បន្ត​លេងក្នុង​ព្រឹត្តិការណ៍​នេះ។ ប្រហែល​ជា​ពួក​គេ​ចង់​ឲ្យ Messi បន្ត​រត់​លើ​ទី​លាន។ នៅ​ក្នុង​​បាល់ទាត់ ពេល​ខ្លះ​មាន​កត្តា​ខាង​ក្រៅ​​លើស​ពី​ទិដ្ឋភាព​បច្ចេកទេស​ថែម​ទៀត។ ជើង​ឯក​ពិភព​លោក​ទទួល​បាន​ការ​គាំទ្រ​​គ្រប់​កម្រិត»។

អ្នក​ចាំទី Mostafa Shoubir សង្គ្រោះ​បាល់ពី​ការស៊ុត ១១ ម៉ែត្រ របស់ Lionel Messi

ត្រឹម​រយៈ​ពេល​ជាង ១០ នាទី​ចុង​ក្រោយ អាហ្សង់ទីន បានវាយ​បក​ពីក្រោយ ០-២ ដើម្បី​យក​​ឈ្នះ អេហ្ស៊ីប ដោយ​លទ្ធផល ៣-២ បាន​​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ជួប ស្វីស ៕

កីឡាករ​អេហ្ស៊ីប Ramy Rabia ដួល
ក្រុម អាហ្សង់ទីន អបអរ​ឡើង​វគ្គ ៨ ក្រុម

ប្រែ​សម្រួល៖ វិរបុត្រ
ប្រភព៖ aljazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម