កីឡា
នេះជាមូលហេតុដែល Messi ពាក់អាវលេខ ៣០ នៅ PSG
កីឡាករ Lionel Messi បានជ្រើសរើសពាក់អាវលេខ ៣០ នៅក្លិបអ្នកមានបារាំង PSG បន្ទាប់ពីការផ្ទេររបស់រូបគេ បានឈានដល់កិច្ចព្រមព្រៀង។
ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសកាលពីសប្តាហ៍មុនថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានចាកចេញពីទឹកដី Nou Camp ដោយសារតែមានបញ្ហាជាមួយច្បាប់របស់ក្របខណ្ឌអេស្ប៉ាញ La Liga។

Messi បានចុះកុងត្រារយៈពេល ២ ឆ្នាំនៅកីឡដ្ឋាន Parc des Princes។
Messi បានពាក់អាវលេខ ១០ អស់រយៈពេលជាងមួយទសវត្សរ៍នៅ Barcelona ហើយលេខនេះត្រូវបានគេដឹងថា នឹងត្រូវកីឡាករ Neymar ប្រគល់ឲ្យ ប្រសិនបើ Messi ផ្ទេរទៅលេងនៅបារាំង។

ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះមិនចង់យកលេខ១០ ពីកីឡាករប្រេស៊ីលទេ ហើយសម្រេចជ្រើសរើសយកលេខ ៣០ វិញ ដែលជាលេខអាវ Messi ពាក់លើកដំបូងនៅក្នុងក្រុមឈុតធំរបស់ Barcelona ។
គួរបញ្ជាក់ថា នៅប្រទេសបារាំង ៣០ ជាលេខអាវធម្មតាទុកសម្រាប់អ្នកចាំទីជម្រើសទី ៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ កក្រើក យប់ មិញ Barcelona ប្រកាស Messi នឹង ចាក ចេញ ពីក្លឹប
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


