កីឡា
កម្ពុជា ទំនងជាមានប្រតិភូជាង ៥០០ នាក់ ទៅចូលរួមស៊ីហ្គេម ២០២២ នៅវៀតណាម
គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ ប្រទេសវៀតណាម បានបិទជាផ្លូវការនូវការចុះឈ្មោះចំនួនប្រតិភូ ក៏ដូចជាអត្តពលិកចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការហើយ ខណៈកម្ពុជា ត្រូវបានបង្ហើបឲ្យដឹងថាទំនងជាមានប្រតិភូជាង ៥៥០ នាក់ ទៅចូលរួមព្រឹត្តិការណ៍នេះ។

យោងតាមអនុគណៈកម្មាធិការបច្ចេកទេស និងវិជ្ជាជីវៈកីឡាស៊ីហ្គេម លើកទី ៣១ បានឲ្យដឹងថា បច្ចុប្បន្នអ្នករៀបចំបានទទួលការចុះឈ្មោះពីគណៈប្រតិភូកីឡាអាស៊ីអាគ្នេយ៍ចំនួន ៨ ប្រទេស ក្នុងនោះឡាវ និងកម្ពុជា បានបញ្ជូនទៅក្រោយគេ ប៉ុន្តែពុំទាន់បង្ហើបឲ្យដឹងចំនួនផ្លូវការនៅឡើយ។
យោងតាមបញ្ជីឈ្មោះផ្លូវការ ដែលផ្ញើទៅគណៈកម្មការរៀបចំស៊ីហ្គេម ម្ចាស់ផ្ទះវៀតណាម មានអត្តពលិកច្រើនជាងគេ ដែលមានសរុបអត្តពលិក ចំនួន ៩៦៥ នាក់ (ប្រុស ៥៣៤នាក់ និងស្រី ៤៣១នាក់)។
ថៃ មានអត្តពលិកចំនួន ៨៧១ នាក់ (ប្រុស ៤៨៣ នាក់ និងស្រី ៣៨៨ នាក់,) ម៉ាឡេស៊ី មាន ៦៥៤ នាក់ (បុរស ៤៣៥ នាក់ ស្រី ២១៩ នាក់), ហ្វីលីពីន អត្តពលិក ៦៤៣ នាក់ (ប្រុស ៣៨១ នាក់ និងស្រី ២៦២ នាក់), ឥណ្ឌូណេស៊ី អត្តពលិក ៥៤១ នាក់ (ប្រុស ៣៦៧ នាក់ និងស្រី ១៧៤ នាក់), សិង្ហបុរី ៤៧៤ នាក់ (ប្រុស ៣០៥ នាក់ និងស្រី ១៦៩ នាក់), មីយ៉ាន់ម៉ា ៣៥២ នាក់ (ប្រុស ២១១ នាក់ ស្រី ១៤១ នាក់) អត្តពលិកមកពីទីម័រខាងកើត ៦៩ នាក់ (ប្រុស ៦០ នាក់ និងស្រី ៩ នាក់), ប្រ៊ុយណេតិចជាងគេមានត្រឹម ២៤ នាក់ (ប្រុស ១៨ នាក់ និងស្រី ៦ នាក់)។
បន្ថែមពីលើនេះ បើតាមបញ្ជីចុះឈ្មោះបឋមកន្លងមក ឡាវ អាចនឹងមានអត្តពលិកប្រមាណ ៣៦៣ នាក់ ហើយកម្ពុជាមានប្រតិភូប្រមាណ ៥៥០ នាក់ ទាំងថ្នាក់ដឹកនាំ មន្ត្រីកីឡា, អត្តពលិក, គ្រូបង្វឹក និងគ្រូជំនួយ, គ្រូពេទ្យ, អាជ្ញាកណ្ដាល, និងអ្នកដឹកនាំក្រុម។ យ៉ាងណាមិញតាមគម្រោង កម្ពុជា គ្រោងនឹងប្រកាសចំនួនប្រតិភូផ្លូវការនាបេលឆាប់ៗនេះ។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ (SEA Games 31) ឆ្នាំ២ ០២២ នៅវៀតណាម គ្រោងនឹងធ្វើពិធីបើកនៅថ្ងៃទី ១២ ខែឧសភា និងបិទនៅថ្ងៃទី ២៣ ខែឧសភា ជាមួយនឹងការប្រកួតលើ ៤០ប្រភេទកីឡា។ កីឡាទាំង ៤០ ប្រភេទរួមមាន៖ អត្តពលកម្ម, កីឡាលើទឹក, វាយសី, បាល់បោះ (5×5 និង 3×3), ប្រដាល់សកល, ប៊ីយ៉ា ស្នូកឃ័រ, ទោចក្រយាន, ទូកកានូ និងរ៉ូអ៊ីង, អុកអន្តរជាតិ, កីឡារាំ, គុនដាវ, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, យូដូ, ការ៉ាតេ, គុនមួយ, ប៉េតង់, សីដក់, វាយកូនបាល់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, បាល់ទះ, ចំបាប់, លើកទម្ងន់, វ៉ូស៊ូ, កីឡាបាញ់កាំភ្លើង, កាយវប្បកម្ម, កីឡាអេឡិចត្រូនិក, កីឡាបាញ់ធ្នូ, ជឺជិតស៊ូ, ម៉ូតូទឹក, ឃីកបុកស៊ីង, វ៉ូវីណាម, ប៊ូឡីង, អុកចិន, បាល់គប់ (Handball), កីឡា kurash និងបញ្ចសីលា៕
ប្រភព៖ Hanoi 2022
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


