កីឡា
ព្រះខ័នរាជស្វាយរៀង បង្កើតកម្មវិធីបាល់ទាត់ ‘Soccer Festival’ ដល់កុមារា-កុមារី លើទីលានហ្វឹកហាត់របស់ខ្លួន
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសបង្កើតកម្មវិធីបាល់ទាត់ ‘Soccer Festival’ ដល់កុមារា-កុមារី ដើម្បីបានលេងលើទីលានហ្វឹកហាត់របស់ខ្លួន។
តាមគម្រោងកម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅលើទីលានហ្វឹកហាត់ដ៏ស្រស់ស្អាតរបស់ក្លិបព្រះខ័នរាជស្វាយរៀង នៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ៨ដល់ម៉ោង៩និង៣០នាទីព្រឹក។

កម្មវិធីនេះនឹងអនុញ្ញាតឱ្យចូលរួមដោយសេរី និងចាប់ផ្ដើមចុះឈ្មោះនៅថ្ងៃទី២១ ខែកក្កដា ហើយចំពោះកុមារដែលអាចចូលរួមបានគឺត្រូវមានអាយុចាប់ពី១០ឆ្នាំ ដល់អាយុ១៣ឆ្នាំ ការចុះឈ្មោះគឺតាមរយៈ Telegram https://t.me/+66wJOreQrchhOTU9។
គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ក្លាយជាក្លិបដំបូងគេហើយដែលបង្កើតកម្មវិធីអនុញ្ញាតឱ្យកុមារចូលហ្វឹកហាត់លើទីលានហ្វឹកហាត់របស់ខ្លួន ដែលត្រូវបានដឹងថាជាកម្មវិធីបង្កើតឡើងដើម្បីធ្វើឱ្យកុមារា-កុមារី ស្រលាញ់ការលេងកីឡា ជាពិសេសកីឡាបាល់ទាត់ ដើម្បីសុខភាព សាមគ្គីភាពជាក្រុម៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


