កីឡា
ព្រះខ័នរាជស្វាយរៀង ផ្ដាច់ឱកាសក្រុមគីរីវង់មិនឱ្យប្រជែងពានលីគជាផ្លូវការ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើគីរីវង់សុខសែនជ័យ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ លទ្ធផល ១០-០ ក្នុងជំនួបសប្ដាហ៍ទី១៥ នៃជុំទី៣ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។
ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០នាទីល្ងាច ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមដាក់គំនាបលើក្រុមភ្ញៀវគីរីវង់សុខសែនជ័យ ដោយលេងបានតែ៤នាទី មិន រតនៈ បានទាត់ចូលឱ្យព្រះខ័នរាជស្វាយរៀង លុះចូលដល់នាទី១៥ កីឡាករ Marcus Haber រកគ្រាប់ទី២ មុននឹងកីឡាករ គឹម សុយុទ្ធ ទាត់ចូលគ្រាប់ទី៣ ហើយ Marcus Haber ជាថ្មីទាត់ចូលគ្រាប់ទី៤ ឱ្យព្រះខ័នរាជស្វាយរៀង នាំមុខគីរីង់វសុខសែនជ័យ ៤-០ នៅវគ្គទី១។


ចូលដល់វគ្គទី២ ព្រះខ័នរាជស្វាយរៀង កីឡាករ មិន រតនៈ បានបន្ថែមគ្រាប់បាល់ទី ៥ បន្ទាប់មកកីឡាករ គឹម សុខយុទ្ធ បន្ថែមគ្រាប់ទី៦ រហូតដល់ មិន រតនៈ រកគ្រាប់បាល់ ៣ គ្រាប់ម្នាក់ឯងបានសម្រេច (Hat-trick)។ ក្រោយមកទៀត នី សុខរី បន្ថែមគ្រាប់ទី៨ មិនអស់ចិត្ត មិន រតនៈ បន្ថែមគ្រាប់ទី៩ និងជាគ្រាប់ទី៤របស់ខ្លួន និងចុងក្រោយ សុក សំណាង រកគ្រាប់ទី១០ ហើយបានរក្សាលទ្ធផល ១០-០ នេះដល់ចប់ការប្រកួត។
ជ័យជម្នះនេះធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង នៅតែបន្តកាន់កាប់កំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ត្រឹមសប្ដាហ៍ទី១៥ ដោយមាន ៣៨ពិន្ទុ លើក្រុមលេខ២ វិសាខា តាមពីក្រោយ ១០ពិន្ទុ។
ដោយឡែក គីរីវង់សុខសែនជ័យ រងបរាជ័យនេះបានសេចក្ដីថា គេអស់ឱកាសប្រជែងពានហើយ ក្រោយត្រូវក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នាំមុខដាច់ដល់ទៅ ២៣ពិន្ទុ ខណៈការប្រកួតនៅសល់ ៦ប្រកួតទៀតនឹងបញ្ចប់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


