កីឡា
កក្រើកទៀតហើយ! ធន់ ផានិត ប៉ះខ្លាចាស់មុខស្វិត ទួនប៉េ ថ្ងៃអាទិត្យនេះ
នាថ្ងៃអាទិត្យ ទី២១ ខែសីហានេះ នៅសង្វៀនបាយ័នស្ទឹងមានជ័យ អ្នកប្រដាល់វ័យក្មេងល្បីលើសង្វៀន ធន់ ផានិត ត្រូវប៉ះដៃគូចាស់ ទួនប៉េ ស៊ីតសាម ផាយ៉ាក់ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលជុំទី៣ ដើម្បីស្វែងរកឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវរដូវកាលទី៨ ឆ្នាំ២០២២។
អ្នកលេងឆ្លងដែន ទួនប៉េ ជាកីឡាករចាស់វស្សា និងបទពិសោធជោកជាំទាំងសង្វៀនប្រទេសថៃ និងលើទឹកដីកម្ពុជា។ រូបគេតែងតែធ្វើឲ្យកក្រើកសង្វៀនគុនខ្មែររាល់ពេលដែលរូបគេប្រកួត។ ភាពខ្លាំងរបស់កីឡាករថៃរូបនេះគឺរឹងមាំ ស៊ុហ្វខ្លាំង វ៉ៃមិនចេះអស់ និងមិនងាយសន្លប់។

សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុខ្សែក្រវាត់ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវរដូវកាលទី៨នេះ ទួនប៉េ មិនទាន់ស្គាល់បរាជ័យឡើយ បន្ទាប់ពីប្រកួត២លើកកន្លងមកទទួលបានជ័យជម្នះទាំងជម្រូងចម្រាសលើ ជើងខ្លាំងគុនខ្មែរ ពេជ្រ សម្បត្តិ និងបន្ទាប់មកឈ្នះ ផាន់ ផាត់ណាត់ ដើម្បីមាន៦ពិន្ទុពេញ។
ចំណែកអ្នកលេងគុនខ្មែរ ធន់ ផានិត ជាបេក្ខភាពមួយរូបដែលអ្នកគាំទ្រសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កីឡាករគុនខ្មែររូបនេះកាយសម្បទាខ្ពស់ល្អ អាវុធវ៉ៃចេញបានល្អទាំងកណ្តាប់ដៃ កែង ជង្គង់ និងទាត់ ហើយក៏ជាកីឡាករធន់ម្នាក់ដែរ។
សម្រាប់ការប្រកួតសន្សំពិន្ទុ២លើកកន្លងមក ធន់ ផានិត មាន៤ពិន្ទុ បន្ទាប់ពីប្រកួតលើកទី១ចាញ់ពិន្ទុកីឡាករថៃ ផាត់ថាណា និងលើកទី២ឈ្នះ ផេតម៉េតម៉ៃ។ ប្រសិនបើ រូបគេឈ្នះ ទួនប៉េ ក្នុងការប្រកួតជុំទី៣នេះ រូបគេនឹងមាន៧ពិន្ទុស្មើនឹង ពេជ្រ សម្បត្តិ ដែលកំពុងឈរលើកំពូលតារាងពូល A។
ធន់ ផានិត និង ទួនប៉េ ធ្លាប់ជួបគ្នាម្តងហើយក្នុងការប្រកួតមិត្តភាពមុនពេលប្រកួតខ្សែក្រវាត់។ កាលណោះ ធន់ ផានិត ទទួលបានជ័យជម្នះដោយពិន្ទុ។ ពេលនោះការប្រកួត៥ទឹកលើសង្វៀនឃើញថា ទួនប៉េ ត្រូវបាន ធន់ ផានិត វ៉ៃចូលច្រើនទាំងកណ្តាប់ដៃ ជង្គង់ និងកែង ហើយបែកក្បាលឈាមហូរស្រោចខ្លួនទៀតផង ប៉ុន្តែកីឡាករថៃម្នាក់នេះនៅតែរឹងមាំ ដើរចូលវ៉ៃ៥ទឹកពេញ។
ទន្ទឹមជាមួយគ្នានេះ បេក្ខភាពដែលមិនទាន់ស្គាល់ជ័យជម្នះដូចគ្នាទាំងកីឡាករខ្មែរ និងកីឡាករថៃ គឺ ផាន់ ផាត់ណាត់ ត្រូវប្រកួតជាមួយ ផេតម៉េតម៉ៃ ដើម្បីរកឃើញម្នាក់ស្គាល់ជ័យជម្នះលើកដំបូង បន្ទាប់ពីបានចាញ់២ប្រកួតដូចគ្នា។
សូមបញ្ជាក់ថា ការប្រកួតវគ្គសន្សំក្នុងពូលនេះ បេក្ខភាពគុនខ្មែរ៤រូបមិនប៉ះគ្នាទេ ហើយកីឡាករថៃ៤រូបក៏មិនប៉ះគ្នាដែរ ពោលគឺកីឡាករខ្មែរប៉ះកីឡាករថៃដែលម្នាក់ៗមានការប្រកួត៤ដង។ អ្នកលេខ១ និងលេខ២នៃពូលនីមួយៗត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីយកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ពិន្ទុបណ្តោះអាសន្នពូលខ្មែរ (A)
- ពេជ្រ សម្បត្តិ មាន៧ពិន្ទុ (៣ប្រកួត) ចាញ់ ទួនប៉េ, ឈ្នះ រ៉ាថែ និងឈ្នះ ផាត់ថាណា
- ជ័រ ពៅ មាន៥ពិន្ទុ (៣ប្រកួត) ឈ្នះផេតម៉េតម៉ៃ, ចាញ់ ផាត់ថាណា និងចាញ់ រ៉ាថែ
- ធន់ ផានិត មាន៤ពិន្ទុ (២ប្រកួត) ចាញ់ ផាត់ថាណា និង ឈ្នះ ផេតម៉េតម៉ៃ
- ផាន់ ផាត់ណាត់ មាន២ពិន្ទុ (២ប្រកួត) ចាញ់ ទួនប៉េ និងចាញ់ រ៉ាថែ
ពិន្ទុបណ្តោះអាសន្នពូលថៃ (B)
- រ៉ាក់ថែ មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ផាន់ ផាត់ណាត់, ចាញ់ ពេជ្រ សម្បត្តិ និងឈ្នះ ជ័រ ពៅ
- ផាត់ថាណា មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ធន់ ផានិត, ឈ្នះ ជ័រ ពៅ និងចាញ់ ពេជ្រ សម្បត្តិ
- ទួនប៉េ មាន៦ពិន្ទុ (២ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ និងឈ្នះ ផាន់ ផាត់ណាត់
- ផេតម៉េតម៉ៃ មាន២ពិន្ទុ (២ប្រកួត) ចាញ់ ធន់ ផានិត និងចាញ់ ជ័រ ពៅ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


