កីឡា
បើកឆាកជើងឯក AFF-CUP កម្ពុជា ទទួល ហ្វីលីពីន
បន្ទាប់ពីចាប់ឆ្នោតជាផ្លូវកាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញ កាលវិភាគប្រកួតជើងឯកបាល់ទាត់ធំបំផុតប្រចាំតំបន់អាស៊ាន (AFF Mitsubishi Electric Cup 2022) ឆ្នាំ២០២២ ត្រូវបានរៀបចំរួចរាល់ហើយ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយក្រុមខ្លាំង ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រខាងកើត ឬក៏ព្រុយណេ (២ក្រុមនេះត្រូវប្រកួតជម្រុះសិន)។ ចំពោះពូល B វិញមាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។

ការបែងចែកជា២ពូលនេះ ក្រុមនីមួយៗត្រូវលេង៤ប្រកួតគឺក្នុងដី២ប្រកួត និងក្រៅដី២ប្រកួត។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដែលក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្តាច់ព្រ័ត្រដែលមានពីរជើងដូចគ្នា។
ផ្អែកតាមកាលវិភាគប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតបើកឆាកមុនគេក្នុងព្រឹត្តិការណ៍ទាំងមូលដែលត្រូវធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ ហ្វីលីពីន នៅថ្ងៃអង្គារ៍ ទី២០ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែម៉ោងប្រកួត និងទីលានប្រកួតមិនទាន់ត្រូវបានប្រកាសជាផ្លូវការឡើយ៕
ខាងក្រោមជាកាលវិភាគប្រកួតទាំងស្រុង

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


