Connect with us

កីឡា

ពេជ្រ​ សម្បត្តិ​ ផ្តាំ​​ទៅ​ ធន់​ ផានិត«វ៉ៃ​​ឲ្យ​​អស់​​សមត្ថភាព​​ដើម្បី​អ្នក​​គាំទ្រ​»

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ធន់ ផានិត ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ រ៉ាថែ នា​​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កញ្ញា​នេះ​ដើម្បី​សម្រេច​ថា​តើ​​រូប​គេ​ត្រូវ​ឡើង​ទៅ​ជួប​ ពេជ្រ សម្បត្តិ ឬ​យ៉ាង​ណា ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​​​​​ខារ៉ាបាវ សង្វៀន​ទូរទស្សន៍​បាយ័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រូប​មន្ត​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​គឺ​​លេខ​១ និង​លេខ​២ ក្នុង​ពូល A ត្រូវ​ប៉ះ​គ្នា ហើយ​លេខ​១ និង​លេខ​២​ក្នុង​ពូល B ​ត្រូវ​ប៉ះ​គ្នា។ ដូច្នេះ​ភាគ​ច្រើន​បំផុត ធន់ ផានិត ត្រូវ​ជួប ពេជ្រ សម្បត្តិ ដែល​កំពុង​ឈរ​លេខ​១​ក្នុង​ពូល A ដោយសារ​ ធន់ ផានិត ជួប​ដៃ​គូ​មិន​លំបាក​ខ្លាំង​ប៉ុន្មាន​ទេ​ថ្ងៃ​អាទិត្យ​នេះ។ ប្រសិន​​បើ ផានិត ​ឈ្នះ ​គឺ​រូប​គេ​​នឹង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២។

ធន់ ផានិត

លោក នាង ស៊ីវុត្ថា ប្រធាន​គ្រប់​គ្រង​ការ​ប្រកួត​ប្រដាល់​នៅ​​ទូរទស្សន៍​បាយ័ន​បាន​ប្រាប់​«កម្ពុជា​ថ្មី​»​ថា អ្នក​លេង​គុន​ខ្មែរ​នៅ​ពេល A គឺ​លេខ​១ និង​លេខ​២​ត្រូវ​ប្រកួត​គ្នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​​​កីឡាករ​ថៃ​នៅ​ពូល B គឺ​លេខ​១ និង​លេខ​២ ត្រូវ​ប្រកួត​គ្នា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពូល​នីមួយ​ៗ​គឺ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដូច្នេះ​១០០​%​គឺ​ខ្មែរ​ប៉ះ​ថៃ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ពេជ្រ សម្បត្តិ

ដោយ​ភាគ​រយ​ជួប​គ្នា​ខ្ពស់​បំផុត ពេជ្រ សម្បត្តិ បាន​ផ្តាំ​ទៅ ធន់ ផានិត ថា ៖«ពេលវ៉ៃ​គឺត្រូវធ្វើ​ឲ្យ​អស់​ពីសមត្ថភាព​ដូច​គ្នា​ ទោះ​ចាញ់​ ឬ​ឈ្នះគឺត្រូវ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត ហើយ​នឹង​គាំទ្រយើង​បន្ត​ទៀត»

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម