កីឡា
ថៃ រ៉េត វ៉ៃកីឡាករថៃ វ៉នចក្រឡេក រហូតអាជ្ញាកណ្តាលបញ្ឈប់
អ្នកប្រដាល់គុនខ្មែរ ថៃ រ៉េត ទទួលបានជ័យជម្នះក្នុងទឹកទី៤ បន្ទាប់ពីវ៉ៃសន្ធាប់ខ្លាំងលើកីឡាករថៃ វ៉នចក្រឡេក គៀតឆ័ត្រឆ័យ រហូតដល់អាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៤ក្នុងការប្រកួត ប្រដាល់គុនខ្មែរភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ នៅសង្វៀនបាយ័ន ស្ទឹងមានជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ។

ក្នុងតំណែងគូឯក ថៃ រ៉េត ដែលមានអ្នកគាំទ្រជាម្ចាស់ស្រុកចូលទស្សនាស្ទើរពេញសង្វៀន បានសម្រុកចូលវ៉ៃឥតប្រណីដៃឡើយក្នុងទឹកទី១ និងទី២។ រូបគេបានព្យាយាមចូលអោបឡើងជង្គង់ និង កែងជាបន្តបន្ទាប់។ យ៉ាងណា កីឡាករថៃ វ៉នចក្រឡេក ព្យាយាមថយក្រោយ និងការពារមែន ប៉ុន្តែរូបគេបានវាយកែងវិញដ៏គ្រោះថ្នាក់ផងដែរ ហើយនៅទឹកទី២ធ្វើឲ្យកីឡាករកម្ពុជារូបនេះហើមក្រោមភ្នែកយ៉ាងធំ។

ចូលទឹកទី៣ អ្នកលេងគុនខ្មែរបានសម្រុកចូលវ៉ៃតាមរយៈការប្រើកណ្តាប់លើក្បាល និងអោបឡើងជង្គង់ជាច្រើន។ ដោយមើលឃើញសកម្មភាពមិនអាចតដៃរួច អាជ្ញាកណ្តាលលោក ធន់ សុភា បានរាប់កីឡាករថៃ៨ម្តងមុនពេលបន្តការប្រកួតរហូតចប់ទឹកទី៣។

ចូលទឹកទី៤ វ៉នចក្រឡេក បានប្រឹងប្រែងជាថ្មីដើម្បីសងសឹកដោយបានព្យាយាមចូលអោប និងឡើងជង្គង់ជាច្រើន ស្របពេល ថៃ រ៉េត ហាក់ទប់សន្សំកម្លាំង។ ក្រោយមកកីឡាករកម្ពុជារូបនេះបានចាប់ផ្តើមសម្រុកសាជាថ្មី និងបានឡើងជង្គង់ផង កណ្តាប់ដៃផង និងកែងផងដែលមើលទៅគ្មានសកម្មភាពតដៃរួចឡើយ។ ទីបំផុតលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី៤ដើម្បីផ្តល់ជ័យជម្នះទៅកីឡាករ ថៃ រ៉េត៕











អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


