កីឡា
ម្ចាស់មេដាយមាសស៊ីហ្គេមវៀតណាម ២ រូប តេស្តឃើញប្រើប្រាស់សារធាតុញៀន កាលពីស៊ីហ្គេមកន្លងទៅ
អត្តពលិកវៀតណាម ៣ នាក់ទៀត ធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់សារធាតុហាមឃាត់ នាំឲ្យអត្តពលិកវៀតណាម ៥ នាក់ ត្រូវបានរកឃើញថា មានការប្រើប្រាស់សារធាតុញៀនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមទីភ្នាក់ងារប្រឆាំងសារធាតុញៀនវៀតណាម បានជូនដំណឹងកាលពីថ្ងៃពុធ អំពីករណីថ្មីចំនួន ៣ នាក់ បុរសម្នាក់ និងស្ត្រី ២ នាក់។

អ្នកទាំង ៥ នេះ ជាកីឡាកររត់ប្រណាំងរបស់វៀតណាម ហើយមាន ២ នាក់ ជាម្ចាស់មេដាយមាស។
សារព័ត៌មាន VnExpress ថា កីឡាករម្នាក់ឈ្នះមេដាយមាសស៊ីហ្គេម ជាលើកដំបូង ខណៈម្នាក់ទៀតជាកីឡាករជើងចាស់ដែលធ្លាប់ទទួលបានសមិទ្ធផលខ្ពស់ក្នុងការប្រកួតអាស៊ី។ អត្តសញ្ញាណរបស់អត្តពលិក ត្រូវគេរំពឹងថា នឹងត្រូវបានប្រកាសដោយទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក។
អត្តពលិកទាំង ៥ នាក់ នឹងឆ្លងកាត់ការធ្វើតេស្តសារធាតុញៀនជាលើកទី ២ ជាមួយនឹងសំណាកដែលបានយកនៅមន្ទីរពិសោធន៍ក្នុងប្រទេសថៃនាខែក្រោយ។
ប្រភពដដែលបានបន្តទៀតថា អត្តពលិក និយាយថា ពួកគេមិនបានប្រើប្រាស់សារធាតុរំញោចណាមួយដោយចេតនាទេ ហើយការធ្វើតេស្តវិជ្ជមានរបស់ពួកគេអាចជាប់ទាក់ទងនឹងរបបអាហាររបស់ពួកគេ ឬការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច។
ប្រទេសវៀតណាម បានកត់ត្រាករណីប្រើប្រាស់សារធាតុញៀន ចំនួន ១៩ ករណី ចាប់តាំងពីស៊ីហ្គេមឆ្នាំ ២០០៣ មក។ ករណីភាគច្រើនកើតចេញពីការខ្វះចំណេះដឹង និងជំនាញប្រឆាំងសារធាតុញៀនតិចតួច ដោយសារថ្នាំដែលប្រើគឺជារឿងធម្មតា និងងាយស្រួលក្នុងការរកឃើញ ដូចជា ថ្នាំបញ្ចុះទឹកនោម ឬថ្នាំជំរុញ។
ស៊ីហ្គេមលើកទី ៣១ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ និងខេត្តជិតខាង ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ដោយមានកីឡា ៤០ ប្រភេទ ព្រឹត្តិការណ៍ ៥២៦ ដែលមានអត្តពលិក មន្ត្រី និងអាជ្ញាកណ្ដាល ជាង ១ ម៉ឺននាក់ មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១។ វៀតណាម បានចូលរួមដោយមានបេក្ខភាព ១.៣៤១ នាក់ ដែលឈ្នះមេដាយមាស ២០៥ ប្រាក់ ១២៥ និងសំរឹទ្ធ ១១៦ បញ្ចប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណាត់ថ្នាក់រួម៕
ប្រភព ៖ vnexpress.net
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


