Connect with us

កីឡា

ប្រភព​ពី​បរទេស៖ កម្ពុជាទំនងរៀបចំប្រកួតបាល់ទាត់នារី កម្រិតអន្តរជាតិលើកដំបូង

បានផុស

នៅ

នៅឆ្នាំក្រោយ កម្ពុជា​អាច​នឹង​ទទួលរៀបចំការប្រកួតបាល់ទាត់នារីកម្រិតអន្តរជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Football Forward Indonesia បានលើកឡើងពីការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Women Asian Cup) វគ្គជម្រុះ ដោយបានបង្ហាញពីប្រទេសដែលទទូលធ្វើជាម្ចាស់ផ្ទះប្រចាំពូលនីមួយៗ (ពីពូល A ដល់ពូល G)។

បើសិនជាកម្ពុជាពិតជាធ្វើម្ចាស់ផ្ទះមែននោះជាលើកដំបូងសម្រាប់បាល់ទាត់នារី ដែលទទួលរៀបចំបាល់ទាត់កម្រិតអន្តរជាតិ ដ្បិតកន្លងមកឃើញមានតែរៀបចំបាល់ទាត់បុរស ឬយុវជនប៉ុណ្ណោះ៕

ប្រភព៖ Football Forward Indonesia
អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម