កីឡា
ក្រុមនារី កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី និង ទីម័រខាងកើត ក្នុងពូល B ពាន AFF Women’s Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា ស្ថិតនៅពូល B ដែលមានក្រុមនារី ឥណ្ឌូណេស៊ី និង ក្រុមនារី ទីម័រខាងកើត ក្នុងពានរង្វាន់កម្រិតទី២ ប្រចាំតំបន់អាស៊ាន AFF Women’s Cup ឆ្នាំ ២០២៦ ខណពូល A មានម្ចាស់ផ្ទះ ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ។

តាមការគ្រោងទុក ការប្រកួតពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី២២ ខែកក្កដា នៅប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះ។ ពានរង្វាន់នេះសម្រាប់ក្រុមបាល់ទាត់នារីកម្រិតទាបប្រចាំតំបន់អាស៊ាន។ ការប្រកួតនេះ ត្រូវជ្រើសរើសយក ៣ ក្រុម ដើម្បីឡើងទៅកាន់ពានរង្វាន់កម្រិតទី១គឺ AFF Women’s Championship។

កាលពីឆ្នាំ ២០២៤ ការប្រកួតនៅនប្រទេសឡាវ មាន ៦ ក្រុមដដែលនេះដែលបានចូលរួមប្រកួត ហើយក្រុមនារីឥណ្ឌូណេស៊ី បានក្លាយជាជើងឯក ខណៈក្រុមនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ និង សិង្ហបុរី លេខ ៣។ ទាំង ៣ ក្រុមនេះជាអ្នកទទួលបានកៅអីទៅប្រកួត ពានរង្វាន់កម្រិតទី១ AFF Women’s Championship ប៉ុន្តែ ក្រុមនារីសិង្ហបុរី បានដកខ្លួន ហើយជំនួសដោយក្រុមនារី ទីម័រខាងកើត ដែលចំណាត់ថ្នាក់លេខ ៤។

ផ្អែកតាមលទ្ធផលការប្រកួតចុងក្រោយ ក្រុមនារីកម្ពុជា និង ឥណ្ឌូណេស៊ី មានកម្រិតសមត្ថភាពមិនលើសគ្នាឡើយគឺជាបេក្ខភាពដែលអាចប្រជែងជើងឯក។ ចំពោះក្រុមនារី ម៉ាឡេស៊ី សិង្ហបុរី ទីម័រខាងកើត និងឡាវ មានកម្រិតគុណភាពទាបជាង។

កាលពីពេលថ្មីៗនេះ ក្រុមនារី កម្ពុជា ទើបតែបានឈ្នះ ក្រុមនារី សិង្ហបុរី ដោយលទ្ធផល ៥-០ និងស្មើគ្នាជាមួយ ក្រុមនារី ឥណ្ឌូណេស៊ី ១-១ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។

សូមបញ្ជាក់ថា រូបមន្តនៃការប្រកួតពាន AFF Women’s Cup គឺ លេខ ១ និង លេខ ២ នៃពូលទាំងពីរ ត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមលេខ ៣ នៃពូលទាំងពីរអស់ឱកាស៕

ពានរង្វាន់ AFF Women’s Championship មានក្រុមជម្រើសជាតិនារី ចំនួន ៥ កំពុងរង់ចាំគឺ
- ក្រុមនារី ថៃ
- ក្រុមនារី វៀតណាម
- ក្រុមនារី ហ្វីលីពីន
- ក្រុមនារី មីយ៉ាន់ម៉ា
- ក្រុមនារី អូស្ត្រាលី
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


