កីឡា
កីឡាការិនីខ្មែរ-កាណាដា ឈីវ សាលីណា ត្រូវបានកោះហៅចូលក្រុមនារីកម្ពុជា ត្រៀមពាន AFF Women’s Cup
កីឡាការិនីបាល់ទាត់ខ្មែរ-កាណាដា ឈីវ សាលីណា ត្រូវបានកោះហៅចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ជាថ្មី ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ខ្សែការពារ ឈីវ សាលីណា ដែលកំពុងលេងឲ្យក្រុម Saint-Laurent នៅប្រទេសកាណាដាបានចូលរួមជាមួយក្រុមបាល់ទាត់នារីកម្ពុជាតាំងពីឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។ បន្តាប់មក កីឡាការិនីរូបនេះក៏ត្រូវបានកោះហៅចូលរួមប្រកួតពាន AFF Women’s Cup ឆ្នាំ ២០២៤ នៅប្រទេសឡាវ។
ជាពិសេស ឈីវ សាលីណា ក៏មានវត្តមានជាមួយក្រុមនារីកម្ពុជា ក្នុងការប្រកួតជម្រុះក្នុងពូល ពាននារីអាស៊ី AFC Women’s Asian Cup ឆ្នាំ ២០២៥ និងការប្រកួតមិត្តភាពអន្តរជាតិដែលបានឈ្នះ ក្រុមនារី កោះហ្គាំ ដោយលទ្ធផល ១-០។ ចុងក្រោយបំផុត កីឡាការិនីកម្ពុជារូបនេះបានចូលរួមប្រកួតពានរង្វាន់ AFF Women’s Championship ឆ្នាំ ២០២៥ នៅប្រទេសវៀតណាម។

ទោះបីជាយ៉ាងណា ឈីវ សាលីណា មិនបានចូលរួមជាមួយក្រុមនារីកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ២ លើកចុងក្រោយដែលបានឈ្នះ សិង្ហបុរី ៥-០ និងស្មើ ឥណ្ឌូណេស៊ី ១-១ កាលពីដើមខែមិថុនា ឆ្នាំ ២០២៦ទេ។

សម្រាប់ការប្រកួតពានរង្វាន់ផ្លូវការ AFF Women’s Cup នៅប្រទេសម៉ាឡេស៊ី ខ្សែការពារ ឈីវ សាលីណា មានវត្តមានជាថ្មីជាមួយក្រុមជម្រើសជាតិកម្ពុជា។ ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ជាមួយ ឥណ្ឌូណេស៊ី និង ទីម័រខាងកើត ដែលនឹងចាប់ប្រកួតពីថ្ងៃទី១០ ដល់ទី ១៩ ខែកក្កដា ឆ្នាំ ២០២៦៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


