កីឡា
កីឡាការិនីកូនកាត់ ២ រូបរំពឹងក្រុមនារីកម្ពុជា ឈ្នះជើងឯក AFF Women’s Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា មានសមាជិកកូនកាត់ ២ នាក់សម្រាប់ការចូលរួមប្រកួតជើងឯកនារីអាស៊ានលំដាប់ទី២ AFF Women’s Cup ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី។

កីឡាការិនីខ្មែរ-កាណាដា ឈីវ សាលីណា ធ្លាប់បានចូលរួមជាមួយក្រុមកីឡាការិនីបាល់ទាត់កម្ពុជាតាំងពីកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ និងបានប្រកួតពានរង្វាន់អន្តរជាតិជាច្រើនទៀតនាប៉ុន្មានឆ្នាំចុងក្រោយ។
នៅឆ្នាំ ២០២៦នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាំយកកីឡាការិនីខ្មែរ-អាមេរិក សាំង រ៉ូសានហ្គីនដូលីន ដែលទើបមានអាយុ ២១ ឆ្នាំមកចូលរួមសម្រាប់ពានរង្វាន់ AFF Women’s Cup។ កីឡាការិនីដែលឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិអាមេរិកកំពុងលេងតួនាទីជាខ្សែបម្រើនៅក្រុមបាល់ទាត់សកលវិទ្យាល័យ Pacific Boxers នៅសហរដ្ឋអាមេរិក។

នៅក្នុងបទសម្ភាស កីឡាការិនី ឈីវ សាលីណា បានលើកឡើងថា កាលពីឆ្នាំ ២០២៤ ក្រុមនារីកម្ពុជាធ្វើបានល្អរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែសំណាងមិនល្អទទួលបានត្រឹមចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់ AFF Women’s Cup។
សាលីណា បាននិយាយថា ៖«ក្តីសង្ឃឹមរបស់ខ្ញុំខ្ពស់សម្រាប់ការប្រកួតលើកនេះ។ លើកមុន យើងទទួលបានត្រឹមលេខ ២ ហើយឥឡូវនេះសម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំដាក់គោលដៅយកលេខ ១។ ខ្ញុំគិតថា គ្រប់មិត្តរួមក្រុមក៏មានគោលដៅដូចខ្ញុំដែរ ដូច្នេះយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យវាកើតឡើង»។

កីឡាការិនីខ្មែរ-អាមេរិក សាំង រ៉ូសានហ្គីនដូលីន បាននិយាយថា ពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ពីព្រោះនេះជាសុបិនក្លាយជាការពិត។ កញ្ញាធ្លាប់បានលេងប្រទេសកម្ពុជា ២ ដងហើយ ប៉ុន្តែសម្រាប់លើកទី ៣ នេះគឺពោរពេញដោយមោទនភាព។
កញ្ញា បានលើកឡើងថា ៖«ខ្ញុំបានឮ សេលីណា បាននិយាយថា ពួកគាត់ធ្វើបានល្អកាលពីលើកមុន ប៉ុន្តែពួកគាត់បានត្រឹមលេខ ២ ដូច្នេះខ្ញុំគិតថា សម្រាប់លើកនេះ ខ្ញុំរំពឹងទទួលបានលេខ ១»។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល B ជាមួយ ក្រុមនារីឥណ្ឌូណេស៊ី និង ទីម័រខាងកើត។ ការប្រកួតសន្សំពិន្ទុលើកទី១ ប៉ះ ក្រុមនារីទីម័រខាងកើត វេលាម៉ោង ៣:៤៥ នាទីរសៀល នៅថ្ងៃទី១៣ ខែកក្កដា និងការប្រកួតន្សំពិន្ទុ លើកទី២ ជាមួយ ក្រុមនារីឥណ្ឌូណេស៊ី វេលាម៉ោង ៣:៤៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


