កីឡា
ក្រោយក្រុមអាស៊ីធ្លាក់អស់ តើពេលនេះពានរង្វាន់ World Cup នៅសល់ក្រុមមកពីទ្វីបណាខ្លះ?
បរាជ័យរបស់ជប៉ុន និងកូរ៉េខាងត្បូង ក្នុងវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់មិញនេះ បានន័យថា ក្រុមមកពីទ្វីបអាស៊ី បានធ្លាក់ចេញពីពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២អស់ហើយ។
ជប៉ុន បានចាញ់ ក្រូអាត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីប្រកួតស្មើគ្នា ១-១ រយៈពេល៩០នាទី។ ចំណែកមួយគូទៀត កូរ៉េខាងត្បូង ចាញ់ប្រេស៊ីល ចាស់ដៃ ៤-១។
ទោះបីជាវគ្គ១៦ក្រុមចុងក្រោយ មិនទាន់ប្រកួតចប់សព្វគ្រប់ក៏ដោយ ប៉ុន្តែគេដឹងថា ពេលនេះនៅសល់តែក្រុមមកពីទ្វីប៣ប៉ុណ្ណោះដែលត្រូវប្រកួតគ្នា ក្រោយក្រុមអាស៊ីជ្រុះចេញ។
ទ្វីបទាំង៣នោះមាន អឺរ៉ុប អាមេរិកខាងត្បូង និងអាហ្វ្រិក។ សម្រាប់ទ្វីបអឺរ៉ុបនៅសល់ច្រើនក្រុមជាងគេដូចជា អេស្ប៉ាញ ព័រទុយហ្គាល់ ស្វីស ក្រូអាត ហូឡង់ អង់គ្លេស និងបារាំង។
ចំណែកទ្វីបអាមេរិកខាងត្បូងនៅសល់២ក្រុមគឺ ប្រេស៊ីល និងអាហ្សង់ទីន រីឯទ្វីបអាហ្វ្រិក នៅសល់តែ ម៉ារ៉ុក មួយគត់។
សម្រាប់ការប្រកួតយប់នេះមាន២គូគឺម៉ោង១០ រវាងម៉ារ៉ុកជាមួយអេស្ប៉ាញ និងម៉ោង២រំលងអធ្រាត្រគឺ ព័រទុយហ្គាល់ ជាមួយ ស្វីស។
ប្រសិនបើម៉ារ៉ុក ប្រកួតចាញ់អេស្ប៉ាញនោះ មានន័យថា វគ្គ៨ក្រុមចុងក្រោយ នឹងនៅសល់ក្រុមមកពីទ្វីបតែ២ប៉ុណ្ណោះគឺ អឺរ៉ុប និងអាមេរិកខាងត្បូង៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ដឹងទេ ពលរដ្ឋប្រទេសណា ទៅមើល World Cup នៅ កាតា ច្រើនជាងគេ?
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


