កីឡា
ទាំងនេះជាម្ចាស់ពានក្រុម និងឯកត្តជននៃលីគកំពូលកម្ពុជា២០២២
បន្ទាប់ពីរកឃើញម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២ ពានរង្វាន់ជាក្រុម និងឯកត្តជនត្រូវបានប្រគល់ជូនហើយនាល្ងាចថ្ងៃទី៧ ខែធ្នូនេះ នៅផ្សារទំនើបអីអនសែនសុខ។ សម្រាប់ប្រាក់រង្វាន់មិនត្រូវបានប្រកាស ឬបង្ហាញជូនដល់ក្រុមជាសាធារណៈឡើយ ប៉ុន្តែជយលាភីឯកត្តជនត្រូវបានប្រគល់ជូនម៉ូតូម្នាក់១គ្រឿង។

ខាងក្រោមជាពានរង្វាន់ជាក្រុម និងឯកត្តជន
- ជើងឯក៖ ភ្នំពេញក្រោន
- ជើងឯករង៖ វិសាខា
- លេខ៣៖ ព្រះខ័នរាជស្វាយរៀង
- Fair Play៖ បឹងកេត
- កីឡាករល្អបំផុត៖ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង
- កីឡាករល្អបំផុតអាយុ២២ឆ្នាំ៖ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន
- ស្បែកជើងមាស៖ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង (២៥គ្រាប់)
- គ្រូល្អ៖ Oleg Starynskyi គ្រូបង្វឹករបស់ភ្នំពេញក្រោន
- អ្នកចាំទីល្អបំផុត៖ សាវែង សំណាង របស់ភ្នំពេញក្រោន




កីឡាករល្អបំផុត១១នាក់ប្រចាំរដូវកាល២០២
- សាវែង សំណាង អ្នកចាំទីរបស់ ភ្នំពេញក្រោន
- ឆេង ម៉េង ខ្សែការពាររបស់ វិសាខា
- សារ៉េត គ្រីយ៉ា ខ្សែការពាររបស់ ព្រះខ័នរាជស្វាយរៀង
- Hikaru Mizuno ខ្សែការពាររបស់ ព្រះខ័នរាជស្វាយរៀង
- អ៊ុក សុវណ្ណ ខ្សែការពាររបស់ វិសាខា
- សារ ទី ខ្សែបម្រើរបស់ វិសាខា
- លឹម ពិសុទ្ធ ខ្សែបម្រើរបស់ ភ្នំពេញក្រោន
- Marcus Haber ខ្សែប្រយុទ្ធរបស់ ព្រះខ័នរាជស្វាយរៀង
- សៀង ចន្ធា ខ្សែប្រយុទ្ធរបស់ បឹងកេត
- ម៉ាត់ នូរ៉ុន ខ្សែប្រយុទ្ធរបស់ បឹងកេត
- Andres Nieto ខ្សែប្រយុទ្ធរបស់ ភ្នំពេញក្រោន

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


