Connect with us

កីឡា

មក​ដឹង​​ប្រវត្តិ​​ជួប​​គ្នា​ មុន​​​​កម្ពុជា​​ប៉ះ​​ម៉ាឡេស៊ី ​មិត្តភាព​​អន្តរជាតិ​​ថ្ងៃ​ស្អែក

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​យប់​មិញ​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ នា​ថ្ងៃ​ស្អែក​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​​នៅ​កីឡដ្ឋាន​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​មិត្តភាព​កម្តៅសាច់​ដុំ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF Cup ដែល​ជា​ពាន​ធំ​លំដាប់​ទី១​ប្រចាំ​តំបន់​អាស៊ាន។ កម្ពុជា​ស្ថិត​នៅ​ពូល A ជាមួយ​ក្រុម​ខ្លាំង ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ព្រុយណេ ខណៈ ម៉ាឡេស៊ី​ ស្ថិត​នៅ​ពូល B ជា​មួយ ក្រុម​ខ្លាំង វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និង​ឡាវ។ ការ​ប្រកួត​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ​នេះ​ដោយ កម្ពុជា បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ទទួល​ហ្វីលីពីន​ ខណៈ​​ម៉ាឡេស៊ី​ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ថ្ងៃ​ទី​២១ ខែ​ធ្នូ។

បើ​និយាយ​ពី​ប្រវត្តិ​ជួប​គ្នា​កន្លង​មក​រវាង​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី និង កម្ពុជា​ ទាំង​ក្នុង​ពាន​រង្វាន់​ផ្លូវ​ការ និង​មិត្តភាព​អន្តរជាតិ​គឺ​១៤​ដង​ក្នុង​ប្រវត្តិ​សាស្ត្រ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៦​មក។ ក្រុម​ទាំង​ពីរ​ធ្លាប់​​ជួប​គ្នា​​មិត្តភាព​អន្តរជាតិ​៦​ដង គឺកម្ពុជា​មិន​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ម៉ាឡេស៊ី​សោះ។ ចំពោះ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ផ្លូវ​ការ​វិញ​​៨​ដង (សម្រាប់​តែ​ឈុត​ធំ) គឺ​កម្ពុជា​ឈ្នះ២​ដង ម៉ាឡេស៊ី​ឈ្នះ​​៥​ដង និង​ស្មើ​១​ដង។

ខាង​ក្រោម​ជា​ប្រវត្តិ​ជួប​គ្នា​រវាង​កម្ពុជា និង​ម៉ាឡេស៊ី

  • ឆ្នាំ​១៩៥៧៖ កម្ពុជា ១-៣ ម៉ាឡេស៊ី  មិត្តភាព
  • ឆ្នាំ​១៩៦១៖ ម៉ាឡេស៊ី ៤-០ កម្ពុជា មិត្តភាព
  • ឆ្នាំ​២០០២៖ ម៉ាឡេស៊ី ៥-០ កម្ពុជា មិត្តភាព
  • ឆ្នាំ​២០០៧៖ ម៉ាឡេស៊ី ៦-០ កម្ពុជា មិត្តភាព
  • ឆ្នាំ​២០១៤៖ ម៉ាឡេស៊ី ៤-១ កម្ពុជា មិត្តភាព
  • ឆ្នាំ​២០១៨៖ កម្ពុជា ១-៣ ម៉ាឡេស៊ី មិត្តភាព
  • ឆ្នាំ​១៩៥៦៖ ម៉ាឡេស៊ី ៩-២ កម្ពុជា ពាន AFC Asian Cup
  • ឆ្នាំ​១៩៥៦៖ កម្ពុជា ៣-២ ម៉ាឡេស៊ី ពាន AFC Asian Cup
  • ឆ្នាំ​១៩៧០៖ កម្ពុជា ១-១ ម៉ាឡេស៊ី ពាន King’s Cup
  • ឆ្នាំ​១៩៧០៖ កម្ពុជា ២-០ ម៉ាឡេស៊ី ពាន Asian Games
  • ឆ្នាំ​២០០០​៖ ម៉ាឡេស៊ី ៣-២ កម្ពុជា ពាន AFF Cup
  • ឆ្នាំ​២០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា ពាន AFF Cup
  • ឆ្នាំ​២០១៨៖ កម្ពុជា ០-១ ម៉ាឡេស៊ី ពាន AFF Cup
  • ឆ្នាំ​២០២១៖ កម្ពុជា ១-៣ ម៉ាឡេស៊ី ពាន AFF Cup

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម