កីឡា
កំណត់ត្រាដ៏អាក្រក់របស់បាល់ទាត់កម្ពុជាឆ្នាំ២០២២ មុនប្រកួត AFF-Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគ្រប់កម្រិតបានប្រកួតក្នុងពានរង្វាន់ជាច្រើនទាំងកម្រិតអាស៊ាន និងអាស៊ី ក្នុងឆ្នាំ២០២២នេះ ប៉ុន្តែបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលទាំងអស់។ យ៉ាងណា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំនឹងប្រកួតបាល់ទាត់ជើងឯកលំដាប់ទី១អាស៊ានគឺ AFF Championship ចាប់ពីថ្ងៃទី២០ ខែធ្នូ នេះហើយសង្ឃឹមធ្វើបានល្អដែលនេះជាពានរង្វាន់ផ្លូវការចុងក្រោយបំផុតសម្រាប់ឆ្នាំ២០២២។

១. ជើងឯកយុវជនអាស៊ានអាយុ២៣ឆ្នាំ
ការប្រកួតបាល់ទាត់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ (AFF U-23 Championship) ឆ្នាំ២០២២ ធ្វើនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ទី២៦ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្ពុជាបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់១ប្រកួត ក្នុងនោះឈ្នះព្រុយណេ ៦-០, ឈ្នះហ្វីលីពីន ១-០ និងចាញ់ទីម័រខាងកើត ០-១។
២. ស៊ីហ្គេម ២០២១ (លើកមក២០២២ នៅវៀតណាម)
ការប្រកួតបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំនៅកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក្នុងខែឧសភា ឆ្នាំ២០២២ ក្រុមបាល់ទាត់កម្ពុជាបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះ១ប្រកួត ស្មើ១ប្រកួត និង ចាញ់២ប្រកួត ក្នុងនោះឈ្នះ ឡាវ ៤-១, ស្មើម៉ាឡេស៊ី ២-២, ចាញ់សិង្ហបុរី ០-១ និងចាញ់ថៃ ០-៥។
ជាមួយគ្នានេះ ក្រុមនារីកម្ពុជាក៏ធ្លាក់ក្នុងពូលដែរនៅស៊ីហ្គេម ឆ្នាំ២០២១ បន្ទាប់ពីចាញ់ហ្វីលីពីន ៥-០ និងចាញ់ វៀតណាម ០-៧។
៣. វគ្គជម្រុះជើងឯកអាស៊ី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំបានធ្លាក់ក្នុងជម្រុះជុំទី៣ AFC Asian Cup 2023 ចាប់ពីថ្ងៃទី៦ ដល់ទី១៤ ខែមិថុនា ឆ្នាំ២០២២។ ស្ថិតក្នុងពូល H នៅប្រទេសឥណ្ឌា កម្ពុជាស្មើ១ប្រកួត និងចាញ់២ប្រកួត ក្នុងនោះចាញ់ម្ចាស់ផ្ទះឥណ្ឌា ២-០, ចាញ់ហុងកុង ០-៣ និងស្មើអាហ្វហ្គានីស្ថាន ២-២។

៤. ជើងឯកយុវជនអាស៊ានអាយុ១៩ឆ្នាំ
ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ (AFF U-19 Championship) ពីថ្ងៃទី២ ដល់ទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះ១ប្រកួត និងចាញ់៣ប្រកួត ក្នុងនោះឈ្នះសិង្ហបុរី ១-០, ចាញ់ម៉ាឡេស៊ី ២-១, ចាញ់ឡាវ ២-១ និងចាញ់ទីម័រខាងកើត ១-៤។
៥. ជើងឯកយុវជនអាស៊ានអាយុ១៦ឆ្នាំ
ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ (AFF U-16 Championship) ពីថ្ងៃទី៣១ ខែកក្កដា ដល់ទី១១ ខែសីហា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាធ្លាក់វគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះ១ប្រកួត និងចាញ់២ប្រកួត ក្នុងនោះឈ្នះអូស្ត្រាលី ៤-២, ចាញ់ ម៉ាឡេស៊ី ៣-០ និងចាញ់មីយ៉ាន់ម៉ា ១-០។
៦. ជម្រុះជើងឯកយុវជនអាស៊ីអាយុ២០ឆ្នាំ
ការប្រកួតជម្រុះបាល់ទាត់ជើងឯកយុវជនអាស៊ីអាយុក្រោម២០ឆ្នាំ (AFC U-20 Championship) ពីថ្ងៃទី១០ ខែកញ្ញា ដល់ទី១៨ ខែតុលា ឆ្នាំ២០២២ ដែលកម្ពុជាស្ថិតនៅពូល H នៅប្រទេស តាជីគីស្ថាន។ កម្ពុជាធ្លាក់ក្នុងពូល បន្ទាប់ពីស្មើ១ប្រកួត និងចាញ់២ប្រកួត ក្នុងនោះចាញ់លីបង់ ១-០, ស្មើសិង្ហបុរី ១-១ និងចាញ់ម្ចាស់ផ្ទះតាជីគីស្ថាន ២-១។

៧. ជើងឯកនារីអាស៊ានអាយុ១៨ឆ្នាំ
ការប្រកួតបាល់ទាត់ជើងឯកនារីអាស៊ានអាយុក្រោម១៨ឆ្នាំ (AFF U-18 Women’s Championship) ពីថ្ងៃទី២២ ខែកក្កដា ដល់ទី៤ ខែសីហា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ ក្រុមនារីកម្ពុជាធ្លាក់ក្នុងពូល បន្ទាប់ពីស្មើ១ប្រកួត និងចាញ់៣ប្រកួត ក្នុងនោះស្មើសិង្ហបុរី ១-១, ចាញ់ថៃ ០-៤, ចាញ់ឥណ្ឌូនេស៊ី ០-១ និងចាញ់វៀតណាម ០-៧។
៨. ជើងឯកនារីអាស៊ាន
ការប្រកួតបាល់ទាត់ជើងឯកនារីអាស៊ាន (AFF Women’s Championship) ពីថ្ងៃទី៤ ដល់ទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅហ្វីលីពីន។ នារីកម្ពុជាបានធ្លាក់ក្នុងពូល បន្ទាប់ពីឈ្នះ១ប្រកួត ស្មើ១ ប្រកួត និងចាញ់២ប្រកួត គឺឈ្នះទីម័រខាងកើត ៣-១, ស្មើ ឡាវ ១-១, ចាញ់វៀតណាម ០-៣ និង ចាញ់មីយ៉ាន់ម៉ា ០-៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


