កីឡា
គ្រូកម្ពុជា និយាយពីការត្រលប់មកវិញរបស់ លោក Honda
លោក Ryu Hirose បានបញ្ជាក់ថា លោក Keisuke Honda នឹងវិលត្រលប់មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាវិញ នៅថ្ងៃស្អែក ពោលគឺចំជំនួបបើកឆាករបស់កម្ពុជា ទល់នឹង ហ្វីលីពីន ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) ឆ្នាំ ២០២២។

ការបញ្ជាក់បែបនេះ បន្ទាប់ពីលោកស្ថិតនៅប្រទេសកាតា ខណៈលោកចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) នៅទីនោះនាមជាអ្នកអត្ថាធិប្បាយ ហើយព្រឹត្តិការណ៍បានបញ្ចប់ជាផ្លូវការកាលពីយប់មិញ។
លោក Ryu Hirose បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតចាប់ផ្ដើមថា «ពិតណាស់ Keisuke Honda នឹងចូលរួមជាមួយក្រុមនៅថ្ងៃស្អែក គាត់នឹងនៅជាមួយយើង»។

លោកក៏បាននិយាយផងដែរថា រយៈកាលកន្លងមក បើទោះបីជាមិនមានលោក Honda ក៏ក្រុមការងារបានធ្វើទំនាក់ទំនងជាមួយគ្នាជាញឹកញាប់តាមដែលអាចធ្វើទៅបានផងដែរ។
សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ហ្វីលីពីន នាវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


