កីឡា
ដៃគូ ព្រំ សំណាង នៅ Thai Fight ថ្ងៃទី៥កុម្ភៈនេះជាម្ចាស់ខ្សែក្រវាត់២គ្រឿង
កីឡាករគុនខ្មែរ ព្រំ សំណាង បានធ្វើដំណើរទៅប្រទេសថៃថ្ងៃទី៣ ខែកុម្ភៈនេះ ដើម្បីប្រកួតជាមួយកីឡាករអង់គ្លេស Thomas Carpenter ក្នុងទម្ងន់៧៥គីឡូក្រាម នៅសង្វៀនល្បី Thai Fight នាថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈនេះ។
កីឡាករអង់គ្លេសរូបនេះធ្លាប់មានបទពិសោធច្រើនក្នុងការប្រកួតចន្លោះឆ្នាំ២០១៥ ដល់ ២០២១ ប៉ុន្តែនៅក្នុងអន្តរកាលកូវីដ-១៩ ចាប់ពីឆ្នាំ២០២១ ដល់២០២៣នេះ រូបគេហាក់ដូចជាមិនឃើញបានឡើងសង្វៀនញឹកញាប់ទេ ដូច្នេះអាចជាឱកាសរបស់ ព្រំ សំណាង ក្នុងការស្វែងរកជ័យជម្នះ និងបង្កើតកំណត់ត្រាជ័យជម្នះសម្រាប់វត្តមានលើកដំបូងនៅកម្មវិធី Thai Fight។

កីឡាករ Thomas Carpenter បច្ចុប្បន្ននេះអាយុប្រហែលជា៣២ឆ្នាំ ដែលមានកម្ពស់១.៨៦ម៉ែត្រ និងធ្លាប់មានបទពិសោធឡើងស្វៀនប្រហែល១០០ដង។ តាមព័ត៌មានដែលបានចេញផ្សាយ រូបគេធ្លាប់ឈ្នះខ្សែក្រវាត់លក្ខណៈអន្តរជាតិ៣គ្រឿង ប៉ុន្តែខ្សែក្រវាត់ដែលគួរឲ្យកត់សំគាល់គឺ ខ្សែក្រវាត់មួយថៃអន្តរជាតិ (IBF) និងខ្សែក្រវាត់ MAX MUAY THAI។
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ Thomas Carpenter បានប្រកួតឈ្នះកីឡាករចិន Li Baoming ដោយពិន្ទុ ដើម្បីឈ្នះខ្សែក្រវាត់មួយថៃអន្តរជាតិ International Boxing Federation (IBF) នៅស្រុកហ៊ួហ៊ីន ប្រទេសថៃ។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ រូបគេបានប្រកួតឈ្នះកីឡាករថៃ Inseetong Soonkeelapantaynorrasing នៅសង្វៀន Max Muay Thai ដើម្បីឈ្នះខ្សែក្រវាត់មួយថៃអន្តរជាតិ MAX។
យ៉ាងណា ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ Thomas Carpenter មិនបានឡើងសង្វៀនទេ។ កាលពីឆ្នាំ២០២១ រូបគេបានចាញ់សន្លប់ដោយកណ្តាប់ដៃរបស់កីឡាករថៃ Tengnueng Sitjesairoong ២ដងគឺលើកទី១ សន្លប់ក្នុងទឹកទី២ និងលើកទី២ សន្លប់ទី១ ដូច្នេះអាចមើលឃើញថា ចំណុចខ្សោយរបស់គេគឺពោះ។

ប្រៀបធៀបជាមួយ ព្រំ ណាង ដែលមានអាយុជាង៣០ឆ្នាំ កម្ពស់១.៨៣ និងធ្លាប់ប្រកួតបានជាង១០០ដងដូចគ្នា។ អ្វីដែលពិសេសនោះ កីឡាករកម្ពុជារូបនេះមិនដែលចាញ់សោះប៉ុន្មានប្រកួតចុងក្រោយ បន្ទាប់ពីស៊ីហ្គេម នៅប្រទេសវៀតណាម៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា