កីឡា
ទស្សនៈ! គូសងសឹក Liverpool ជាមួយ Real Madrid ក្នុងក្របខណ្ឌ UEFA Champions League យប់នេះ
Liverpool នឹងធ្វើជាម្ចាស់ផ្ទះជើងទី ១ នៃការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹង Real Madrid នៅថ្ងៃអង្គារ។

Liverpool សង្ឃឹមថា នឹងអាចសងសឹកការបរាជ័យចុងក្រោយ នៃក្របខណ្ឌ UCL របស់ពួកគេលើ Real Madrid កាលពីខែឧសភាកន្លងទៅ ប៉ុន្តែនេះនឹងក្លាយជាការសាកល្បងដ៏តានតឹងមួយទល់នឹងក្រុមយក្ស LaLiga។
ក្រុមហង្សក្រហម មិនទាន់ឈ្នះម្ដងណាឡើយក្នុងចំណោមការជួបគ្នា ៦ លើកចុងក្រោយរបស់ពួកគេជាមួយនឹង Real Madrid ដោយស្មើ ១ និងចាញ់ ៥ នៃការប្រកួតទាំងនេះ – នេះគឺជាការប្រកួតយូរបំផុតដែលមិនធ្លាប់មានរបស់ពួកគេទល់នឹងគូប្រកួតតែមួយក្នុងប្រវត្តិសាស្ត្រ នៃពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអឺរ៉ុប European Cup ឬហៅថា UEFA Champions League។ នេះគឺជាការផ្លាស់ប្ដូរដ៏ធំមួយពីជំនួបនៅអឺរ៉ុបដំបូងរវាងក្លិបទាំងពីរនេះ ដោយ Liverpool បានឈ្នះរាល់ការប្រកួត ៣ លើកដំបូងរបស់ពួកគេទល់នឹង Real Madrid ចន្លោះឆ្នាំ ១៩៨១ និង ២០០៩។

Real នឹងធ្វើដំណើរជាលើកទី ៤ របស់ពួកគេទៅកាន់ទឹកដី Anfield ដើម្បីជួប Liverpool ក្នុងពាន UEFA Champions League។ ពួកគេបានចាញ់ការប្រកួតដំបូងនៅទីនោះក្នុងខែមីនា ឆ្នាំ ២០០៩ ដោយរងការបរាជ័យយ៉ាងអាម៉ាស់ ៤-០ ប៉ុន្តែមិនទាន់របូតគ្រាប់បាល់សូម្បី ១ គ្រាប់ ក្នុងការទៅលេង ២ លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ ៣-០ ក្នុងខែតុលា ឆ្នាំ ២០១៤ និងស្មើ ០-០ នាពេលថ្មីៗនេះ ក្នុងខែមេសា ឆ្នាំ ២០២១។
ទោះជាយ៉ាងណាក៏ដោយ ក្លិបអេស្ប៉ាញ មិនមានទម្រង់លេងល្អបំផុតនៅអង់គ្លេសក្នុងការប្រកួតនាពេលថ្មីៗនេះទេ ដោយឈ្នះតែម្ដងប៉ុណ្ណោះក្នុងការប្រកួតក្រៅដី ៧ លើកចុងក្រោយរបស់ពួកគេនៅក្លិបអង់គ្លេស ក្នុងពានរង្វាន់ UCL (ស្មើ ២ និងចាញ់ ៤)។
-ទម្រង់លេងថ្មីៗ ៖
បន្ទាប់ពីការចាប់ផ្ដើមដ៏អាក្រក់បំផុតក្នុងឆ្នាំ ២០២៣ របស់ Liverpool នឹងសង្ឃឹមថាលទ្ធផល ២ លើកចុងក្រោយរបស់ពួកគេមានន័យថាពួកគេហាក់កំពុងត្រលប់មករកផ្លូវល្អ។ ជ័យជម្នះក្នុងលទ្ធផល ២-០ ទល់នឹងគូប្រជែង Everton និង Newcastle United បានបញ្ចប់ការឈ្នះតែ ១ ដងគត់ ក្នុងការប្រកួតចំនួន ៧ លើកចុងក្រោយ ដែលរាប់បញ្ចូលទាំងការបរាជ័យក្នុងក្របខណ្ឌ Premier League ក្រោមស្នាដៃក្រុម Brentford, Brighton និង Wolves បូករួមទាំងការប្រកួតជម្រុះ FA Cup ក្រៅដីនៅ Brighton នៅកីឡដ្ឋាន ដំណាក់កាលទី ៤។
Real Madrid មានការមមាញឹកច្រើនក្នុងឆ្នាំ ២០២៣ ដោយក្លិបអេស្ប៉ាញ បានលេង ១៤ ប្រកួតរួចហើយនៅឆ្នាំនេះ ពោលគឺច្រើនជាងគូប្រជែង Liverpool ចំនួន ៦ ដង។ ក្រុមរបស់លោក Ancelotti ត្រូវធ្វើដំណើរឆ្ងាយទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីលេងក្នុង Spanish Super Cup (ដែលពួកគេបានចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រក្រោមស្នាដៃគូប្រជែង Barcelona) និងម៉ារ៉ុកដើម្បីលេង និងឈ្នះពានរង្វាន់ FIFA Club World Cup។
បច្ចុប្បន្ន Real កំពុងឈ្នះ ៤ ប្រកួតជាប់ៗគ្នា បន្ទាប់ពីចាញ់ LaLiga នៅលើទឹកដី Mallorca (១-០) កាលពីថ្ងៃទី ០៥ ខែកុម្ភៈ។ ការឈ្នះរបស់ពួកគេបានចាប់ផ្ដើមជាមួយនឹងការឈ្នះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយនៅក្នុង FIFA CWC ទល់នឹង Al Ahly និង Al Hilal រៀងៗខ្លួន មុនពេលការទទួលជ័យជម្នះលើក្រុម LaLiga ទល់នឹង Elche និង Osasuna ដោយមិនរបូតគ្រាប់បាល់។
ទម្រង់លេងរបស់ Real Madrid ក្នុង UCL រដូវកាលនេះគឺគ្រប់គ្រាន់ដើម្បីមើលឃើញពួកគេឈរនៅលើកំពូលតារាង នៃពូល F នៅលើផ្លូវឆ្ពោះទៅវគ្គ ១៦ ក្រុមចុងក្រោយ។ ការឈ្នះ ៤ លើកពីការប្រកួតចំនួន ៦ លើក (ស្មើ ១ ចាញ់ ១) របស់ពួកគេបានធ្វើឲ្យពួកគេនៅលើស RB Leipzig, Shakhtar Donetsk និង Celtic ជាមួយនឹង ១៣ ពិន្ទុ។
បន្ទាប់ពីចាញ់ការប្រកួតបើកឆាក នៃយុទ្ធនាការ UEFA Champions League ឆ្នាំ ២០២២-២៣ (៤-១ ទល់នឹង Napoli) Liverpool បានឈ្នះរាល់ការប្រកួតនៅអឺរ៉ុប ៥ លើកចុងក្រោយរបស់ពួកគេមកវិញ។
ថ្វីត្បិតតែបានបញ្ចប់ក្នុងការស្មើពិន្ទុគ្នាជាមួយនឹងក្រុមកំពូលតារាង Serie A ក្រុម Napoli ក្នុងពូល A (១៥ ដូចគ្នាក៏ដោយ) Liverpool បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ដោយសារតែភាពខុសគ្នា នៃគ្រាប់បាល់ចំណេញតិចជាង។
-ការព្យាករណ៍ ៖
កុំព្យូទ័រទំនើប Opta ព្យាករណ៍ថា Liverpool នឹងយកឈ្នះ Real Madrid នៅកីឡដ្ឋាន Anfield នៅយប់ថ្ងៃអង្គារ ដោយផ្ដល់ឲ្យពួកគេនូវឱកាស ៤២.៨%។ ឱកាស នៃការឈ្នះក្រុម Real Madrid ពេញម៉ោងនៅថ្ងៃអង្គារ គឺមិនទាបជាងនេះទេ គឺ ៣២.២% ប៉ុន្តែ supercomputer ជឿជាក់ថា ការមិនដែលចាញ់ ៦ ប្រកួតរបស់ពួកគេទល់នឹងក្លិប Premier League នឹងឈានដល់ទីបញ្ចប់នៅមុនការប្រកួតជើងទីពីរ នៅប្រទេសអេស្បាញថ្ងៃទី ១៥ ខែមីនា។
បញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅវេលាម៉ោង ៣ និង ០០ នាទីយប់ ឈានចូលថ្ងៃពុធនេះ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ