Connect with us

កីឡា

មើលទិដ្ឋភាពទីលានប៉េតង់ស្តង់ដាសម្រាប់ការប្រកួតកីឡាស៊ីហ្គេម

បានផុស

នៅ

ទី​លាន​កីឡា​ប៉េតង់​សម្រាប់​​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​បាន​រៀបចំ​រួច​រាល់​​​ហើយ​ដែល​ប្រកប​ដោយ​គុណភាព និង​ស្តង់ដា​សម្រាប់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​លាន​ប៉េតង់​នៅ​ពហុកីឡដ្ឋាន​ជាតិ​មាន​ទីលាន​៧ក្រឡា​ផ្សេង​គ្នា​សម្រាប់​រៀបចំ​ការ​ប្រកួត​ផ្លូវ​ការ និង​មាន​ក្រឡា​​ផ្សេង​ទៀត​សម្រាប់​​​ការ​ហ្វឹក​ហាត់​កម្តៅ​សាច់​ដុំ​មុន​​ការ​ប្រកួត​ទៀត​ផង។ សម្រាប់​ការ​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ មាន​ទី​លាន​៦​ប្រឡា​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ ឬ​សន្សំ​ពិន្ទុ​ក្នុង​ពូល និង​មាន​ទី​លាន១​ក្រឡា​ទៀត​សម្រាប់​រៀបចំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។

ចំពោះ​ទី​លាន​១​ក្រឡា​សម្រាប់​រៀបចំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ត្រូវ​បាន​រៀបចំ​​យ៉ាង​ស្អាត និង​​មាន​កន្លែង​អង្គុយ​ជុំ​វិញ​​ជា​ថ្នាក់​ៗ​ដែល​​មើល​ទៅ​​មាន​កម្រិត​ស្តង់ដា​អន្តរជាតិ​តែ​ម្តង។

សូម​បញ្ជាក់​ថា ប៉េតង់​ជា​កីឡា១​ប្រភេទ​ក្នុង​ចំណោម​កីឡា​៩​ប្រភេទ​​​នៃ​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ​ដែល​ត្រូវ​​ប្រកួត​នៅ​​ពហុកីឡដ្ឋាន​ជាតិ​មាន​ដូច​ជា កីឡាបាល់ទាត់​បុរស (ពូលA) ​បាល់ទះ បាល់ទឹក ប៉េតង់ សីដក់ សូហ្វតិន្និស កាយ​សម្ព័ន្ធ​ និងលើកទម្ងន់៕

អត្ថបទ​ជា​ច្រើន​ពី​កីឡា​ស៊ីហ្គេម លើក​ទី​៣២ សូម​ចុច «ស៊ីហ្គេម»

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ ប្តឹង​មន្ត្រី​អង្គការ​សង់​ត្រា​ល់​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​លាន​រៀល

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី ប្រាប់លោក គង់ វិបុល ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារពន្ធដារ ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រឡាយ​ធម្មជាតិ​ចំនួន​៣ ​ដែល​ប្រឈម​នឹង​កកស្ទះ​ចរន្តទឹក​ហូរ​ចេញ​ត្រូវ​បាន​ជីក​ស្តារ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី មិថុនា ភូ​ថង​ ៖ អាជ្ញាធរ​មូលដ្ឋាន​គប្បី​ចូលរួម​ឱ្យ​សកម្ម​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​

Sokha Hotels

ព័ត៌មានពេញនិយម