កីឡា
សំបុត្រចូលទស្សនាបាល់ទាត់ថ្ងៃទី២៩មេសាក្នុងស៊ីហ្គេមអស់ហើយ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមេសានេះ បានប្រកាសពីការអស់សំបុត្រហើយសម្រាប់ចូលទស្សនាការប្រកួតបាល់ទាត់២គូនៅថ្ងៃទី២៩ ខែមេសា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថា ៖«សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណជនទស្សនាការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ»។
«សម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ»។

កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទទួលសំបុត្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC) ប្រមាណ១៥០០០សន្លឹក ក្នុងនោះតំបន់ B មានចំនួន១៣០០០សន្លឹក និងតំបន់ A មានចំនួន១៣០០សន្លឹក ហើយបានចាប់ផ្តើមចែកប្រហែលជា១ម៉ោងប៉ុណ្ណោះក៏អស់។
កាលពីល្ងាចមិញ ផេក Cambodia 2023 បានប្រកាសថា សំបុត្រសម្រាប់ទស្សនាការប្រកួតបាល់ទាត់ពីរគូនៅថ្ងៃទី២៩ ខែមេសានេះនៅសល់ចំនួន៥០០០សន្លឹកទៀតដែលអ្នកគាំទ្រអាចទទួលយកនៅថ្ងៃទី២៥ ខែមេសានេះបាននៅទីកន្លែង៤ផ្សេងគ្នាគឺផ្សារទំនើបអ៉ឺអនទាំង៣ និងរោងភាពយន្ត Legend។ យ៉ាងណា នៅព្រឹកថ្ងៃទី២៥នេះ សហព័ន្ធបានប្រកាសថា សំបុត្រអស់ហើយ។
ពហុកីឡដ្ឋានជាតិអូឡាំពិកអាចដាក់អ្នកទស្សនាផ្ទាល់បានប្រមាណតែ៣ម៉ឺននាក់ប៉ុណ្ណោះ បន្ទាប់ពីកៅអីជ័រត្រូវបានដាក់រួចរាល់ ខុសពីមុនដែលអ្នកគាំទ្រអាចចូលទស្សនាផ្ទាល់ប្រមាណ៦ម៉ឺននាក់។
ការប្រកួតពីរគូនៅថ្ងៃទី២៩ មេសាគឺគូទី១រវាងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីជាមួយហ្វីលីពីន ចាប់ពីវេលាម៉ោង៤រសៀល និងគូទី២ កម្ពុជាជាមួយទីម័រខាងកើតវេលាម៉ោង៧:៣០នាទីយប់នៅពហុកីឡដ្ឋានជាតិអូឡាំពិកទាំងពីរគូ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


