កីឡា
គ្រូល្បុក្កតោ សំ ថារ័ត្ន ចេញសាររម្លឹកដាស់តឿនកីឡាករ-កីឡាការិនី
តារាគុនល្បុក្កតោ សំ ថារ័ត្ន មហាជនប្រាកដជាដឹងហើយថា កន្លងមកនាងតែងបង្ហាញ ឬចូលរួមបង្ហាត់ដល់យុវជនខ្មែរដែលស្រលាញ់គាំទ្រវិស័យក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ លើសពីនេះ កញ្ញា ក៏បានធ្វើការអំពាវនាវឲ្យមហាជនបន្តការលើកស្ទួយ និងគាំទ្រដល់វិស័យមួយនេះ។

ដោយឡែកថ្មីៗនេះស្រាប់តែគ្រូល្បុក្កតោ សំ ថារ័ត្ន បានចេញសាររម្លឹកដាស់តឿនកីឡាករ-កីឡាការិនី ឲ្យមានការប្រុងប្រយ័ត្ន និងត្រូវថែរក្សាខ្លួន។ កីឡាការិនី សំ ថារ័ត្ន បានលើកឡើងថា «កាលខ្ញុំនៅឡើងវាយ ខ្ញុំទទួលវាយ មួយឆ្នាំតែម្ដងគត់ ជួនកាលពីរដងក្នុងមួយឆ្នាំដែរ»។ កញ្ញា សំ ថារ័ត្ន បាននិយាយទៀតថា «ខ្ញុំ ត្រូវគោរព និងថែរាងកាយខ្ញុំដែរ ព្រោះយើងត្រូវប្រើរាងកាយយើងឲ្យបានយូរអង្វែងតទៀត»។

សំ ថារ័ត្ន បានបន្តទៀតថា «ខ្ញុំភ្លាត់ស្មាស្ដាំម្ដងកាលវាយនៅប្រទេសហ្វីលីពីន វាជាសះស្បើយហើយ ប៉ុន្តែដូចម្ដាយខ្ញុំ និងបងហេរ៉ូ មានប្រសាសន៍អញ្ចឹង វាមិនមកដូចដើមពេញលេញវិញទេ។ ខ្ញុំសូមរំលឹកដាស់តឿនកីឡាករ កីឡាការិនីទាំងអស់ សូមចេះមើលរក្សាថែអង្គប្រាណ នៃយើងផង ថ្លឹងថ្លែងតាមការគួរ»។

បន្ថែមពីលើនេះ តារាក្បាច់គុន សំ ថារ័ត្ន និយាយដែរថា ចុងក្រោយសូមជូនពរឲ្យ ធារ៉ា ឆាប់ជា មិនថាក្នុងការព្យាបាលបែបបុរាណ ឬបែបវិទ្យាសាស្ត្រ សូមឲ្យឆាប់បានជាសះស្បើយមកវិញផង។

ក្នុងនោះដែរ ក៏មានការបញ្ចេញមតិគាំទ្រដែរថា ខ្ញុំបារម្ភ គិតថាប្អូននិយាយនេះជាត្រឹមត្រូវល្អណាស់ ខ្ញុំមិនដែលឃើញកីឡាករវាយមិនចេះសម្រាកសោះ ធម្មតាអ្នកប្រដាល់គេ ត្រូវតែសម្រាកដើម្បីប្រមូលកម្លាំងថ្ងៃក្រោយ និងហាមផឹកស្រា និងរកស្រីញី ធ្វើយ៉ាងណាឲ្យសុខភាពយើងបានទើបឡើងប្រកួត។

ចំណែកខ្លះទៀតលើកឡើងថា មិនយូរ គង់មានបញ្ហាមកដល់ ស្របពេលខ្មែរជាម្ចាស់ផ្ទះស៊ីហ្គេម បែបនេះ សម្តេច ដាស់តឿនហើយអ្នកណាជាអ្នកទទួលខុសត្រូវ ព្រោះរឿងកើតមុនមកបណ្តើរៗហើយដូចជា ពេជ្រ សម្បត្តិ ជាដើម ពេលនេះធ្លាក់មកដល់ ធឿន ធារ៉ា បងប្អូនកីឡាករល្អយើងនៅមានមិនទាន់គ្រប់គ្រាន់ទេ អ្នករៀបចំកម្មវិធីគួរត្រូវគិតឲ្យបានច្បាស់លាស់ជាងនេះ មុនសម្រេចដាក់ ឬផ្គូផ្គងឲ្យកីឡាប្រកួតម្តងៗ ប្រទេសជិតខាងយើងគេកំពុងសម្លឹងមើលយើងក្នុងការប្រជែងបែបច្រណែន សូមបងប្អូនគិតឲ្យបានខ្ពស់ និងមានទំនួលខុសត្រូវ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


