Connect with us

កីឡា

វិស័យ​កីឡា សំ​ ថារ័ត្ន​ ជាប់​ឈ្មោះ​ប្រជែង​ពាន Women of The Future of Southeast Asia 2025

បានផុស

នៅ

ផ្នែក​​វិស័យ​កីឡា​នៅ​កម្ពុជា​ ដោយ​មាន​កីឡា​ការិនី​ សំ​ ថារ័ត្ន​ បាន​ជាប់​ឈ្មោះ​ជា​បេក្ខភាព​ចុង​ក្រោយ​​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ WOMEN OF THE FUTURE of Southeast Asia 2025 ដែល​រៀបចំ​ឡើង​ដោយ​ស្ថានទូត​អង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី សំ ថារ័ត្ន

កីឡា​ការិនី​ល្បុក្កតោ​ និង​គុន​ខ្មែរ​ សំ ថារ័ត្ន​ មាន​ចិត្ត​រីករាយ​ជា​ខ្លាំង​ដែល​បាន​ជាប់​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ដ៏​ធំនៅ​ប្រចាំ​តំបន់​អាស៊ាន​​នេះ។​ រូប​គេ​ពិត​ជា​អរគុណ​ចំពោះ​ការជួយ​​ជ្រោមជ្រែងពី​ខាង​​ស្ថានទូត​អង់គ្លេស​ និង​ក្រុម​ការងារ​ទាំង​អស់​​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​លើក​ទឹកចិត្ត​ និង​ជំរុញ​ឲ្យបាន​​ចូលរួម​ការប្រកួត​។​

កីឡាការិនី សំ ថារ័ត្ន

កម្មវិធី​ WOMEN OF THE FUTURE of Southeast Asia 2025 ​រៀបចំ​ឡើង​ដោយ​ខាង​ស្ថានទូត​អង់គ្លេស និងធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​។ ការ​ប្រកួត​ប្រជែង​នេះ​រៀបចំ​ឡើង​ផ្ដោតលើក​ទឹកចិត្ត​លើ​ស្ត្រី​ៗ​ដែល​មាន​ភាព​លេចធ្លោ​ក្នុង​សង្គម​មិន​ថា​លើ​កិច្ចការងារ​ទូទៅ​ ឬ​វិស័យ​កីឡា​អ្វី​នោះ​ឡើយ​ ពោល​គឺ​រាល់​សកម្មភាព​ជា​ច្រើន​ដែល​ជួយ​ដល់​ស្ត្រី​ ជួយ​ដល់​សង្គម​ជាតិ​ជា​ដើម។​ បេក្ខភាព​ចូលរួម​គឺ​មក​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម