Connect with us

កីឡា

មួយ​ឃ្លា​របស់ ផាត សុខា ចំពោះ​អ្នក​មាន​គុណ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ជំនួស​ពេល​ជាប់ U22 ក្នុង​ស៊ីហ្គេម

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​ត្រូវ​បាន​ប្រកាស​បញ្ជី​ឈ្មោះ​២០​នាក់​ចុង​ក្រោយ​កាល​ពី​ម្សិល​មិញ​ពោល​គឺ​មួយ​ថ្ងៃ​មុន​ការ​ប្រកួត​ជា​មួយ​ក្រុម​ទីម័រ​ខាង​កើត វេលា​ម៉ោង​៧​យប់​ថ្ងៃ​សៅរ៍​នេះ​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

បន្ទាប់​ពី​រង់ចាំ​អស់​រយៈ​ពេល​៦៤​ឆ្នាំ ទី​បំផុត​កម្ពុជា​បាន​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​នូវ​មហា​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់។ ក្នុង​នាម​ជា​ម្ចាស់​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​ពិត​ជា​មោទនភាព​ណាស់​ដែល​បាន​លេង​តំណាង​ឲ្យ​ជម្រើស​ជាតិ ប៉ុន្តែ​គ្រប់​អត្តពលិក​ទាំង​អស់​សុទ្ធ​តែ​មិន​ងាយ​ទទួល​បាន​ឱកាសស្រួល​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​កីឡា​ទាំង​៣៧​ប្រភេទ កីឡា​បាល់ទាត់​មាន​ប្រជា​ប្រិយភាព​ជាង​គេ ហើយ​កីឡាករ​​បាល់ទាត់​ម្នាក់​ៗ​ពិត​ជា​ចង់​មាន​ឈ្មោះ​លេង​តំណាង​ឲ្យ​ជម្រើស​ជាតិ​ខ្លាំង។ យ៉ាង​ណា​មាន​តែ​កីឡាករ​អាយុ​ក្រោម​២២​ឆ្នាំ​ចំនួន​២០​នាក់​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន​តំណាង​ឲ្យ​ជម្រើស​ជាតិ​ក្នុង​កីឡា​ស៊ីហ្គេម ហើយ​កីឡាករ​ម្នាក់​ៗ​ដែល​មាន​ឈ្មោះ​ចុង​ក្រោយ​ពិត​ជា​មាន​មោទនភាព និង​រំភើប​រីក​រាយ​ខ្លាំង​ណាស់ បន្ទាប់​ពី​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ណាដើម្បី​​ទទួល​ឱកាស​ដ៏​កម្រ​មាន​។

ក្នុង​ចំណោម​សមាជិក​២០​នាក់​ចុង​ក្រោយ មាន​យុវជន ផាត សុខា ដែល​មក​ពី​ខេត្ត​បាត់ដំបង និង​ជា​សមាជិក​របស់​ក្រុម​បាល់ទាត់ណាហ្គាវើលដ៍។ បន្ទាប់​ពី​បញ្ជីចុង​ក្រោយ​ត្រូវ​បាន​ប្រកាស យុវជន​រូប​នេះ​បាន​និយាយ​ថា ៖«ខ្ញុំ​ធ្វើ​បាន​ហើយ ពុកម៉ែ កូន​នឹង​ខំប្រឹង​ដើម្បី​មុខ​មាត់​ជាតិ​យើង។ អរគុណ​បង​ប្អូន​ដែល​តែង​តែ​គាំទ្រ​ខ្ញុំ​បាទ​ ផាត សុខា​ កន្លងមក​ ជួប​គ្នា​នៅ​ថ្ងៃស្អែក»។

សូម​បញ្ជាក់​ថា ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ​ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និង​ទីម័រ​ខាង​កើត។ ការ​ប្រកួត​បើក​ឆាក​ពូល​នេះ វេលា​ម៉ោង​៤​រសៀល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ឥណ្ឌូណេស៊ី និងហ្វីលីពីន ខណៈ​ម្ចាស់​ផ្ទះ​កម្ពុជាប៉ះ​ទីម័រ​ខាង​កើត​ វេលា​ម៉ោង​៧​យប់ ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មេសា​នេះ​​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម