Connect with us

កីឡា

Chelsea ច្រានចោលសំណើរបស់ Man Utd ក្នុងការនាំយក Mason Mount

បានផុស

នៅ

ក្លិបតោខៀវ Chelsea បានច្រានចោលសំណើរបស់ក្លិបក្រហម Manchester United ក្នុងការនាំយកខ្សែបម្រើវ័យ២៤ឆ្នាំ Mason Mount ទៅ​កាន់​កីឡដ្ឋាន Old Trafford បន្ទាប់ពី Man Utd ផ្តល់​តម្លៃ​ត្រឹមតែ ៤០លានផោន ខណៈ Chelsea ចង់​បាន៧០លានផោន។

សាមី​ខ្លួន​ Mason Mount បាននិយាយថា ៖«ក្លិប Chelsea ច្រានចោលសំណើការដេញថ្លៃ៤០លានផោនរបស់ក្លិប Manchester United»។ សម្រាប់កិច្ចសន្យា​រូប​គេ​ជាមួយ Chelsea ​នឹង​ផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mount ជាគោលដៅដ៏សំខាន់មួយរបស់ Man Utd ក្នុងការនាំយកដើម្បីពង្រឹងក្រុមនៅរដូវកាលក្រោយ។ ប្រសិនបើរូប​គេ​មិនព្រមបន្តកិច្ចសន្យាថ្មី​ជាមួយ Chelsea ទេនោះ រូប​គេ​នឹង​អាចចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ។

បិសាចក្រហមមានគម្រោងចំណាយលើតម្លៃផ្ទេររបស់ខ្សែបម្រើសញ្ជាតិអង់គ្លេស Mount ត្រឹម​ចន្លោះពី៥០លានផោន ទៅ៥៥លានផោនប៉ុណ្ណោះ។ ចំណែកតម្លៃដែលក្លិបតោខៀវ  Chelsea ចង់បានគឺ៧០លានផោន។ Man United នៅតែមិនចង់ចំណាយច្រើនទេក្នុងការនាំយកកីឡាករ Mason Mount ហើយ​អាច​ប្តូរ​ទិស​ដៅ​ទៅ​កីឡាករ​ផ្សេង ប្រសិន​បើ Chelsea មិនព្រម​លក់។

Mason Mount បង្ហាញខ្លួនបាន១២៩ប្រកួត ដោយស៊ុត​បាន២៧ គ្រាប់ និង​បញ្ជូនបាល់ឲ្យមិត្តរូមក្រុមបាន ២២លើក​ឲ្យ​តោខៀវ។ កីឡាករ​វ័យ​២៤ឆ្នាំ​បាន​ជួយឲ្យក្លិបឈ្នះពានរង្វាន់ UEFA Champion League, FIFA Club World Cup និង UEFA Super Cup។ គាត់ក៏បានជាប់ឈ្មោះជាកីឡាករល្អបំផុត២រដូវកាលជាប់គ្នារបស់ក្លិបតោខៀវ  Chelsea ផងដែរ៕

ប្រែសម្រូល៖ ផា រតនា
ប្រភព៖ Skysports 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម