កីឡា
ដៃគូរបស់ មឿន សុខហ៊ុច នៅបារាំងចុងសប្តាហ៍នេះត្រូវបានដូរដាក់អ្នកថ្មី
កីឡាករម៉ារ៉ុក Yanis Kassem មិនបានប្រកួតជាមួយអ្នកលេងគុនខ្មែរ មឿន សុខហ៊ុច ក្នុងកម្មវិធី Kun Khmer All Star នៅយប់ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងបារីស ប្រទេសបារាំង។
នៅពេលសារព័ត៌មានកម្ពុជាសាកសួរពីការត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងគុនខ្មែរអលស្តារលើកដំបូងនៅប្រទេសបារាំង កីឡាករ Yanis Kassem បានឆ្លើយថា រូបគេមិនបានប្រកួតទេ និងត្រូវបានប្តូរដាក់កីឡាករផ្សេង។

រូបគេបាននិយាយថា ៖«ខ្ញុំមិនបានប្រកួតទេក្នុងកម្មវិធីគុនខ្មែរអលស្តារនៅប្រទេសបារាំងទេ ពីព្រោះខ្ញុំឥឡូវនេះកំពុងស្ថិតនៅប្រទេសថៃ។ ខ្ញុំពិតជាសោកស្តាយដែលមិនបានប្រកួត។ តាមខ្ញុំដឹងថា គេដូរដាក់កីឡាករផ្សេង តែខ្ញុំអត់ដឹងថា កីឡាករណាទេ»។ រូបគេទើបតែប្រកួតកាលពីប៉ុន្មានថ្ងៃមុននេះនៅប្រទេសបារាំង។
ស្ថិតក្នុងវ័យប្រហែលជា២៥ឆ្នាំ Yanis Kassem ជាកីឡាករម្នាក់ដែលមានបទពិសោធច្រើននៅលើសង្វៀន ដោយសាររូបគេបានហ្វឹកហាត់ និងប្រកួតនៅប្រទេសថៃ។ រូបគេធ្លាប់ប្រកួតបានប្រមាណជាង៣០ដង។

ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ អ្នករៀបចំកម្មវិធីប្រកួតដែលដឹកនាំ ដោយលោក ស៊ន អេលីត នៅមិនទាន់ប្រកាសជាផ្លូវការអំពីការដោះដូរកីឡាករដែលត្រូវប្រកួតជាមួយ មឿន សុខហ៊ុច ឡើយ។
តាមការគ្រោងទុក អ្នកលេងគុនខ្មែរ៤នាក់ដែលបានធ្វើដំណើរពីប្រទេសកម្ពុជាទៅប្រកួតក្នុងកម្មវិធីប្រដាល់ Kun Khmer All Star វេលាម៉ោង១០យប់ ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀន Michel Jaz Gymnasium តំបន់ Bussy Saint George ក្នុងទីក្រុងបារីស ប្រទេសបារាំងមានដូចជា ពេជ្រ សម្បត្តិ, មឿន សុខហ៊ុច, អេលីត សម្ភស្ស និង អេលីត សាន់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


