កីឡា
ពេជ្រ ប៊ុនសិទ្ធ ចែករំលែកប្រាក់ខ្លះពីការឈ្នះខ្សែក្រវាត់ដល់មិត្តរួមក្លិប
អ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ ដែលទើបតែឈ្នះខ្សែក្រវាត់ខារ៉ាបាវ និងទទួលបានប្រាក់រង្វាន់ ៦ ពាន់ដុល្លារអាមេរិក បានចែកថវិកាខ្លះដល់មិត្តរួមក្លិបដែលនេះវប្បធម៌នៃការចែករំលែក និងជាគំរូល្អ។

ពេជ្រ ប៊ុនសិទ្ធ ជាសិស្សនៅក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរដែលមានលោក ពេជ្រ សុផាន់ ជាគ្រូបង្ហាត់។ កាលពីម្សិលមិញនេះ ម្ចាស់ខ្សែក្រវាត់ថ្មីថ្មោងបានចែកប្រាក់ផ្ទាល់ខ្លួនមួយចំនួនដល់មិត្តរួមក្លិបប្រហែលជា២០នាក់ដែលក្នុងម្នាក់ៗទទួលបានខ្ទង់៣ម៉ឺនរៀល។
ការចែករំលែកនេះក៏មិនខុសអីពីជើងខ្លាំង ពេជ្រ សម្បត្តិ ដែលបានចែកលុយដល់មិត្តរួមក្លិបដែរ បន្ទាប់ពីបានឈ្នះខ្សែក្រវាត់ខារ៉ាបាវកាលពីឆ្នាំ២០២២។

ថវិកាមួយចំណែកទៀត ពេជ្រ ប៊ុនសិទ្ធ បានផ្ញើទៅអ្នកម្ដាយដើម្បីទិញគោចិញ្ចឹមនៅស្រុកកំណើត។
ក្រោយពីចំណាយពេលជាច្រើនសប្ដាហ៍ក្នុងកម្មពិធី ប្រដាល់គុនខ្មែរ «ម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ» ដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ បានសម្រេចបំណងប្រាថ្នារបស់ខ្លួនជាលើកដំបូងក្នុងអាជីពប្រដាល់ក្នុងការក្លាយជាម្ចាស់ខ្សែក្រវាត់។

នេះជាជោគជ័យដ៏ធំរបស់លោកគ្រូ ពេជ្រ សុផាន់ ដែលមានកូនសិស្សឈ្នះខ្សែក្រវាត់២រដូវកាលជាប់គ្នា គឺក្របីព្រៃ ពេជ្រ សម្បត្តិ បានឈ្នះរដូវកាលទី៨ ឆ្នាំ២០២២ និង ពេជ្រ ប៊ុនសិទ្ធ បានឈ្នះរដូវកាលទី៩ ឆ្នាំ២០២៣។
ក្រោយពីបានឃើញសកម្មភាពនៃការចែករំលែកជាថវិកាខ្លះដល់មិត្តរួមក្លិប មហាជននិងអ្នកគាំទ្រ ពេជ្រ ប៊ុនសិទ្ធ បានកោតសរសើរដល់អ្នកលេងគុនខ្មែររូបនេះចំពោះទឹកចិត្តនៃការចែករំលែក៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ