កីឡា
លោក ឃីម បូរី សម្លឹងឃើញក្រុម៤ជាគូប្រជែងខ្លាំងក្នុងលីគរដូវកាលថ្មី
លោក ឃីម បូរី សម្លឹងឃើញក្រុមធំ៤ដែលជាគូប្រជែងដ៏លំបាកបំផុតសម្រាប់ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៤ ដែលនឹងចាប់បើកនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។
ក្នុងពិធីចាប់ឆ្នោត និងណែនាំពីគោលការណ៍ប្រកួតសម្រាប់រដូវកាលថ្មី លោក ឃីម បូរី គ្រូបង្គោលរបស់ណាហ្គាវើលដ៍បានឲ្យដឹងថា លោកសប្បាយចិត្តដែលខេមបូឌានព្រីមៀរលីគរដូវកាលថ្មីកើនឡើងដល់១០ក្រុម។ សមាជិកថ្មីគឺ ព្រៃវែង និង អាយអេសអាយ ដង្កោសែនជ័យ ជាក្រុមដែលរៀបចំបានល្អមុនពេលចូលរួមប្រកួតក្នុងលីគលើកដំបូង ស្របទៅនឹងលីគក្នុងតំបន់ ក៏ដូចជានៅអឺរ៉ុប។ ជាពិសេសពេលវេលាចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ និងត្រូវបញ្ចប់រហូតដល់ពាក់កណ្តាលឆ្នាំថ្មី។ ចំណុចនេះធ្វើឲ្យក្លិបនីមួយៗមានពេលវេលាគ្រប់គ្រាន់សម្រាប់ការផ្លាស់ប្តូរកីឡាករ។

អតីតកីឡាករណាហ្គាវើលដ៍រូបនេះបានឲ្យដឹងថា ចំពោះការរៀបចំក្រុមគឺត្រៀមបានរួចរាល់ហើយទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស។
រដូវកាលថ្មីនេះ គណៈកម្មការរៀបចំការប្រកួតបានកំណត់ឲ្យមានកូតាកីឡាករក្នុងតំបន់អាស៊ានម្នាក់ក្នុងចំណោមកីឡាករបរទេស ដូច្នេះការប្រែប្រែថ្មីមួយទៀតសម្រាប់លីគកំពូលកម្ពុជា។ ពាក់ព័ន្ធនឹងករណីនេះ លោក ឃីម បូរី បានបន្ថែមថា ពាក់ព័ន្ធនឹងកូតាកីឡាករអាស៊ានគឺជាការប្រកួតប្រជែងលីគនៅក្នុងតំបន់ ប៉ុន្តែក៏អាចប៉ះពាល់ដល់កីឡាករក្នុងស្រុកដែរ ពីព្រោះត្រូវកាត់បន្ថយកីឡាករខ្មែរម្នាក់នៅលើទីលាន។
លោក ឃីម បូរី សម្លឹងឃើញក្រុមខ្លាំងចំនួន៤ដែលជាគូប្រជែងខ្លាំងក្នុងការដណ្តើមជើងឯក ប៉ុន្តែក៏មិនអាចមើលស្រាលក្រុមផ្សេងៗទៀតដែរ ពីព្រោះក្រុមនីមួយៗសុទ្ធតែត្រៀមខ្លួន និងរៀបចំក្រុមបានល្អដូចគ្នា។

«ចំពោះក្រុមខ្ញុំគិតថា នៅដដែលគឺភ្នំពេញក្រោន ស្វាយរៀង វិសាខា បឹងកេត ដែលជាក្រុមមានការប្រកួតប្រជែងខ្លាំងមែនទែនសម្រាប់យើង។ តែយើងក៏មិនអាចមើលស្រាលក្រុមផ្សេងៗបានដែរដូចជា គិរីវង់សុខសែនជ័យ អង្គរថាយហ្គឺរជាដើម សូម្បីតែក្រុមទើបឡើងមកលីគថ្មីក៏រៀបចំបានល្អ»។ លោក ឃីម បូរី បានបញ្ជាក់។
ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ដែលមានក្លិបចំនួន១០គឺ ម្ចាស់ការពារជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត ក្រសួងការពារជាតិ អង្គរថាយហ្គឺរ គិរីវង់សុខសែនជ័យ និងសមាជិកថ្មី អាយអេសអាយ ដង្កោសែនជ័យ និង ព្រៃវែងអេហ្វស៊ី។

សម្រាប់ទី១
កម្មវិធីប្រកួតថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣
- វិសាខា vs គិរីវង់សុខសែនជ័យ
- ព្រៃវែង vs ណាហ្គាវើលដ៍
កម្មវិធីប្រកួតថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣
- ក្រសួងការពារជាតិ vs ព្រះខ័នរាជស្វាយរៀង
- ភ្នំពេញក្រោន vs បឹងកេត
- អាយអេសអាយ ដង្កោសែនជ័យ vs អង្គរថាយហ្គឺរ
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ