កីឡា
ភ្នំពេញក្រោនប្រកួតជាមួយ Suphanburi ល្ងាចនេះនៅប្រទេសថៃ
ក្លិបបាល់ទាត់ភ្នំពេញក្រាននឹងប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមលីគលំដាប់ទី២របស់ប្រទេសថៃគឺក្លិប Suphanburi FC វេលាម៉ោង៥ល្ងាច ថ្ងៃពុធ ទី៥ ខែកក្ដដា ឆ្នាំ២០២៣ បន្ទាប់ពីប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ីកាលពីប៉ុន្មានថ្ងៃមុន។

ក្លិបភ្នំពេញក្រានដែល ដឹកនាំដោយលោក Oleg Starynskyi ជាម្ចាស់ជើងឯកពានរង្វាន់ខេមបូឌានព្រីមៀរលីគពីររដូវកាលជាប់គ្នា។ បច្ចុប្បន្ននេះ ភ្នំពេញក្រោនកំពុងស្ថិតនៅក្នុងទម្រងល្អ និងគុណភាពខ្ពស់។
ចំណែកក្លិប Suphanburi FC ដែលដឹកនាំដោយលោកគ្រូបង្វឹក Sataporn Wajakkum ត្រូវបានបង្កើតឡើងរយៈពេល២៦ឆ្នាំ។ កាលពីរដូវកាលមុនពួកគេបញ្ចប់នៅចំណាត់ថ្នាក់ទី៦នៃលីគទី២របស់ប្រទេសថៃ។ ក្លិបដែលមានមូលដ្ឋានគ្រិះនៅខេត្ត សូផាន់បុរី មួយនេះក៏ធ្លាប់បានឡើងលេងលីគកំពូលរបស់ប្រទេសថៃដែរកាលពីឆ្នាំ ២០០៥ ។

ជុំវិញការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនបើករដូវកាលថ្មីមានផលវិជ្ជមានច្រើនសម្រាប់កីឡាករនិងក្លិបទាំងមូល។ នេះជាឱកាសសម្រាប់គ្រូបង្វឹកដែលស្វែងរកចំណុចខ្វះខាតរបស់ក្រុមបន្ថែម។
ទោះបីជា Suphanburi FC ជាក្លិបនៅលីគលំដាប់ទី២ របស់ថៃ ប៉ុន្តែក៏ជាក្លិបមួយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតជាមួយក្លិបភ្នំពេញក្រាន និងជាជំនួបមួយដែលអ្នកគាំទ្របាល់ទាត់ទន្ទឹងរង់ចាំដែរ៕
អត្ថបទ៖ ផា រតនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


