Connect with us

កីឡា

U19 នារីកម្ពុជា ប៉ះ នារីទីម័រខាងកើត រសៀលថ្ងៃនេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) ត្រូវ​ប្រកួត​ជា​មួយ​ក្រុម U19 នារី​ទីម័រ​ខាង​កើត វេលា​ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃ​សុក្រ ទី​៧ ខែ​កក្កដា​នេះ​ក្នុង​ពាន​រង្វាន់ AFF U19 Women’s Championship លើកទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​លើក​ទី​២​ បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក ​ក្រុម​នារី​កម្ពុជា​បាន​ឈ្នះ​ក្រុម​នារី​ឡាវ​ដោយ​លទ្ធផល ២-១។ ចំពោះ​ក្រុមនារី​ទីម័រ​ខាង​កើត​​ប្រកួត​បើក​ឆាក​បាន​ចាញ់​នារី​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល​ធ្ងន់​ធ្ងរ ០-៧។

សម្រាប់​ជើង​ឯក​ AFF U19 Women’s Championship ឆ្នាំ​២០២៣ ​នេះ​ត្រូវ​បាន​បែង​ចែក​ជា​៣​ពូល ក្នុង​នោះ​ពូល​ A មាន៤​ក្រុម​គឺ ​ឥណ្ឌូណេស៊ី កម្ពុជា ឡាវ និង​ទីម័រ​ខាង​កើត ខណៈ​២​ពូល​ផ្សេង​ទៀត​មាន​តែ​៣​​​ក្រុម​ដូច​គ្នា។ ក្រុម​លេខ១​ក្នុង​ពូល​ទាំង​៣​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​១​ក្រុម​ទៀត​ ត្រូវ​ជ្រើស​រើស​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ចំណោម​ពូល​ទាំង​៣។

ក្រុម​នារី​កម្ពុជាពិបាក​នឹង​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ១​ជា​មួយ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​​ណាស់​​នៅ​ក្នុង​ពូល A ដូច្នេះ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​​​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​សម្រាប់​ចំណាត់​ថ្នាក់​លេខ​២។ ដោយសារ​ពូល​​ផ្សេង​មាន​តែ​៣​ក្រុម​ដូច​គ្នា ពួក​គេ​ប្រកួត​តែ​ពីរ​ដង​ប៉ុណ្ណោះ ប្រៀប​ធៀប​នឹង​ពូល A មាន​៤​ក្រុម​ត្រូវ​ប្រកួត​៣​ដង។

បច្ចុប្បន្ន​នេះ តារាង​ពិន្ទុ​ពូល A លេខ​១ ឥណ្ឌូណេស៊ី លេខ​២ កម្ពុជា លេខ​៣ឡាវ និង​លេខ​៤​ ទីម័រខាង​កើត។ តាម​លក្ខខណ្ឌ​​បាន​ចែង​គឺ លទ្ធផល​នៃ​ការ​ការ​ប្រកួត​ជា​មួយ​ក្រុម​​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤នៅ​ក្នុង​ពូល មិន​ត្រូវ​បាន​ចាត់​ជា​លទ្ធផល​សម្រាប់​ធ្វើ​ការ​ពិចារណា​​ដើម្បី​​ចំណាត់​ថ្នាក់លេខ​២​ល្អ​បំផុត​​នោះ​ទេ។

​ការ​ប្រកួត​ចុង​ក្រោយជា​មួយ​ក្រុម​នារី​ឥណ្ឌូណេស៊ី ថ្ងៃ​អាទិត្យ ទី​៩ ខែកក្កដា ទើប​សំខាន់​បំផុត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម