កីឡា
វិភាគជំនួបធំល្ងាចនេះ ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន
ព្រះខ័នរាជស្វាយរៀង ហ្វូតបល ក្លិប ឯ.ក នឹងទទួលស្វាគមន៍ភ្ញៀវល្អ ភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច ថ្ងៃសុក្រ ទី១១ ខែសីហា នៅកីឡដ្ឋានខេត្តនស្វាយរៀងសម្រាប់ការប្រកួតសប្តាហ៍ទី២ នៃជម្រើសជើងឯកជាតិខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤។
ការប្រកួតនេះនឹងក្លាយជាជំនួបធំប្រចាំសប្តាហ៍គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ ខណៈក្រុមទាំងពីរបានកំពុងត្រៀមខ្លួនយ៉ាងល្អ និងមានកីឡាករពោរពេញដោយសក្តានុពលដូចគ្នា។
សំដីគ្រូ

លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយ៖«យើងត្រូវតែស្វែងរកជ័យជម្នះឲ្យបានដើម្បីអ្នកគាំទ្រនៅក្នុងផ្ទះរបស់យើង។ ភ្នំពេញក្រោនជាក្រុមល្អបំផុតនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។កីឡាករភ្នំពេញក្រោនមានបទពិសោធច្រើន យល់ពីបច្ចេកទេសលេងច្បាស់លាស់ ពួកគេមានគុណភាព ដូច្នេះក្រុមរបស់ខ្ញុំត្រូវតែប្រឹងប្រែង និងជំរុញទឹកចិត្តដើម្បីបង្ហាញសមត្ថភាពឲ្យបានល្អក្នុងនាមជាម្ចាស់ផ្ទះសម្រាប់អ្នកគាំទ្រនៅខេត្តស្វាយរៀង»។
Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបាននិយាយថា ៖«ព្រះខ័នរាជស្វាយរៀងមានគ្រូថ្មី កីឡាករថ្មីច្រើន និងការលេងក៏ថ្មីដូចគ្នាដែរ។ ពួកគេលេងដើម្បី៣ពិន្ទុ។ ខ្ញុំជឿថា ការប្រកួតថ្ងៃនេះនឹងក្លាយជាការប្រកួតដ៏លំបាក ពីព្រោះក្រុមទាំង២មានសមាសភាពប្រហាក់ប្រហែលគ្នា»។

កីឡាករគួរឲ្យចាប់អារម្មណ៍
ខ្សែបម្រើកណ្តាលសញ្ជាតិជប៉ុន Yudai Ogawa របស់ភ្នំពេញក្រោនជាអ្នកអ្នករក្សាតុល្យភាពទម្រង់លេងដ៏សំខាន់ និងជួយបង្កើតឱកាសដើម្បីស្វែងរកគ្រាប់ ព្រមទាំងជាអ្នកដែលស៊ុតបាល់ពីចម្ងាយដ៏មានប្រសិទ្ធភាព។

ខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Gabriel Silva របស់ព្រះខ័នរាជស្វាយរៀងមានល្បឿនលឿន និងពូកែញាក់ដើម្បីអូសបាល់ទៅបង្កើតតំបន់គ្រោះថ្នាក់។ បន្ថែមលើនេះ ខ្សែប្រយុទ្ធលេខ៩៩ Marcus Haber ជាអ្នកបញ្ចប់ទីរបស់ព្រះខ័នរាជស្វាយរៀងដែលរកបាន២គ្រាប់នៅថ្ងៃបើកឆាកឈ្នះក្រសួងការពារជាតិ ០-២។

ភ្នំពេញក្រោនមានកីឡាករត្រៀមទុកសម្រាប់ពីប្រកួតមួយទៅប្រកួតមួយ ដូច្នេះពួកគេអាចមានការផ្លាស់ប្តូរនៅតំបន់បម្រើ និងតំបន់ការពារ ពីព្រោះនៅមានកីឡាករល្អច្រើនទៀតដែលមិនទាន់ដាក់ឲ្យលេងកាលប្រកួតទី១ដូចជាកីឡាករប្រេស៊ីល Denilson ជាដើម។
ប្រវត្តិជួបគ្នា១១លើកចុងក្រោយ
- ២០២៣. ព្រះខ័នរាជស្វាយរៀង ០-១ ភ្នំពេញក្រោន
- ២០២២. ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង
- ២០២២. ព្រះខ័នរាជស្វាយរៀង ២-៥ ភ្នំពេញក្រោន
- ២០២២. ភ្នំពេញក្រោន ៣-០ ព្រះខ័នរាជស្វាយរៀង
- ២០២២. ព្រះខ័នរាជស្វាយរៀង ១-០ ភ្នំពេញក្រោន
- ២០២២. ភ្នំពេញក្រោន ១-៣ ព្រះខ័នរាជស្វាយរៀង
- ២០២១. ព្រះខ័នរាជស្វាយរៀង ១-០ ភ្នំពេញក្រោន
- ២០២១. ភ្នំពេញក្រោន ៣-៣ ព្រះខ័នរាជស្វាយរៀង
- ២០២០. ព្រះខ័នរាជស្វាយរៀង ១-២ ភ្នំពេញក្រោន
- ២០២០. ភ្នំពេញក្រោន ០-០ ព្រះខ័នរាជស្វាយរៀង
- ២០១៩. ភ្នំពេញក្រោន ២-៥ ព្រះខ័នរាជស្វាយរៀង
ព្យាករណ៍
ភ្នំពេញក្រោនជាក្រុមល្អបំផុតនៅក្នុងប្រទេសកម្ពុជារយៈពេល២ឆ្នាំចុងក្រោយ និងកីឡាករកំពុងយល់ចិត្តគ្នាល្អណាស់ ខណៈព្រះខ័នរាជស្វាយរៀងមានការដោះដូរកីឡាករច្រើន និងគ្រូបង្វឹកក៏ថ្មី ប៉ុន្តែឃើញថា កំពុងត្រៀមខ្លួនបានល្អ។ គូនេះស្មើគ្នា ២-២៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


