កីឡា
ការប្រកួតបាល់ទះជើងឯកអាស៊ីឆ្នាំ២០២៣រកឃើញ១២ក្រុមចុងក្រោយ
ការប្រកួតបាល់ទះបុរសជើងឯកអាស៊ីលំដាប់ទី១ លើកទី២២ ឆ្នាំ២០២៣ បានរកឃើញ១២ក្រុមចុងក្រោយហើយ បន្ទាប់ពីធ្វើការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលតាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសអ៉ីរ៉ង់។

ការប្រកួតលើកទី២២នេះមានក្រុមចំនួន១៧ដែលជាប់វគ្គជម្រុះបានចូលរួម និងប្រទេសអ៉ីរ៉ង់ ដែលជាម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតត្រូវបានបែងចែងជា៦ពូលដែលក្នុង១ពូលមាន៣ក្រុម ប៉ុន្តែក្រុមខ្លះបានដកខ្លួន។

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល មានក្រុមចំនួន១២បានឡើងទៅកាន់វគ្គបន្តគឺ អ៉ីរ៉ង់ និង អ៉ីរ៉ាក់ មកពីពូល A។ ជប៉ុន និងថៃ មកពីពូល B។ ចិន និងឥណ្ឌូណេស៊ី មកពីពូល C។ ឆាយនីសតៃប៊ិ និងបារ៉ែន មកពីពូល D។ កាតារ និងឥណ្ឌា មកពីពូល E ហើយ កូរ៉េខាងត្បូង និងប៉ាគីស្ថានមកពីពូល F។

ក្នុងនោះ ក្រុមបាល់ទះឥណ្ឌូណេស៊ី ជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ និងក្រុមបាល់ទះថៃជាក្រុមពីរមកពីតំបន់អាស៊ាន បានឡើងទៅកាន់វគ្គ១២ក្រុមចុងក្រោយដែរ។

ការប្រកួតវគ្គ១២ក្រុមចុងក្រោយ ធ្វើនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣មានដូចខាងក្រោម៖
- អ៉ីរ៉ង់ vs ប៉ាគីស្ថាន
- ចិន vs ឥណ្ឌា
- កូរ៉េខាងត្បូង vs ឥណ្ឌូណេស៊ី
- ជប៉ុន vs បារ៉ែន
- ឆាយនីសតៃប៊ិ vs អ៉ីរ៉ាក់
- កាតារ vs ថៃ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


