កីឡា
ខ្វះ១សប្ដាហ៍ទៀត ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តរកឃើញក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ
ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បានឡើងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២០២៤ ក្រោយយកឈ្នះក្រុមឈើតុំ-ខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣-១ កាលពីម្សិលមិញ។

ក្រុមឈើតុំ រួមជាមួយក្រុមយុវជនខេត្តបាត់ដំបង និងក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយតាមពូលរបស់រៀងៗខ្លួន ដើម្បីកំណត់ជោគវាសនាបានឡើងវគ្គបន្ដឬក៏អត់។
សម្រាប់ការប្រកួតបញ្ចប់ពូល គ របស់ខេត្តបន្ទាយមានជ័យ គឺបានបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះឈើតុំ-ខេត្តពោធិ៍សាត់ ៣-១ បន្ទាប់ពីឈ្នះ ៣-២ លើទឹកដីខ្លួន កាលពីជើងទី១។ ជ័យជម្នះនេះ បានធ្វើឲ្យខេត្តបន្ទាយមានជ័យ ធានាកៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួត ឈ្នះ៥ និងចាញ់ ៣ប្រកួត រកបាន ១៥ពិន្ទុ។ រីឯក្រុមឈើតុំ-ខេត្តពោធិ៍សាត់ បន្ដឈរលេខ២ មាន ១២ពិន្ទុ នាំមុខគូប្រជែង ខេត្តបាត់ដំបង ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីយុវជនខេត្តបាត់ដំបង ប្រកួតស្មើខេត្តឧត្ដរមានជ័យ ១-១ កាលពីម្សិលមិញ ។
បច្ចុប្បន្នយុវជនខេត្តបាត់ដំបង មាន ១១ពិន្ទុឈរលេខរៀងទី៣ តែនៅសល់ ១ប្រកួតក្នុងដៃ ដូចក្រុមឈើតុំ-ខេត្តពោធិ៍សាត់ដែរ។ តាមរយៈនេះ ក្រុមទាំងពីរ ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលរៀងៗខ្លួនសប្ដាហ៍ក្រោយ ដើម្បីកំណត់ថា តើក្រុមណា នឹងត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាមួយខេត្តបន្ទាយមានជ័យ។

ដោយឡែកពូល ឃ វិញ ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ក៏មិនខុសពីក្រុមឈើតុំ-ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងដែរ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះវិហារ ២-១ កាលពីល្ងាចថ្ងៃទី៣០ ខែសីហាម្សិលមិញ បានធ្វើឲ្យពួកគេ មានក្ដីសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដ។ ជ័យជម្នះនេះ ធ្វើឲ្យអធិរាជដំរីឦសាន ខេត្តរតនគិរី បន្ដឈរលេខ៣ បណ្ដោះអាសន្នក្នុងពូល ឃ តែមាន ១៣ពិន្ទុស្មើក្រុមសៀមរាប ដែលឈរលេខរៀងទី២។
ខណៈខេត្តសៀមរាប បានអស់ការប្រកួតទៅហើយ នៅឡើយក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ដែលនៅសល់ ១ប្រកួតទៀត។ ដូច្នេះការប្រកួតចុងក្រោយ ពួកគេត្រូវការតែ ១ពិន្ទុប៉ុណ្ណោះ ដើម្បីទម្លាក់ខេត្តសៀមរាប ហើយឡើងទៅវគ្គបន្ត។

គិតមកទល់ពេលនេះ មាន៦ក្រុមហើយបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយថ្នាក់ខេត្តរួមមាន៖
- ពូល (ក). ភ្នំពេញហ្គាឡាក់ស៊ី និង ខេត្តព្រះសីហនុ
- ពូល (ខ). ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម
- ពូល (គ). ខេត្តបន្ទាយមានជ័យ
- ពូល (ឃ). ខេត្តកំពង់ធំ
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


