Connect with us

កីឡា

លន បញ្ញា ត្រៀមរួចរាល់ប៉ះជើងខ្លាំង ហ្គូមបេ ដែលធ្លាប់ស្មើ Rodtang

បានផុស

នៅ

កីឡាករ លន បញ្ញា នឹងត្រូវជួបជើងខ្លាំងកីឡាករ អិនសេដូ ហ្គូមបេ ដើម្បីប្រកួតដណ្តើម ខ្សែក្រវាត់គ្រុឌគុន​ខ្មែរ​អន្តរជាតិ ទម្ងន់៦៥គីឡូក្រាម នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជាក្នុងតំបន់ OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនការប្រកួតចូលមកដល់កីឡាករ លន បញ្ញា បានសិក្សា និង​ដឹងច្បាស់ពីដៃគូ​របស់​​ខ្លួន។ ហ្គូមបេ​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ធ្លាប់​ប៉ះ​ជើង​ខ្លាំង​ថៃ​ច្រើន​នាក់មក​ហើយ​ក្នុង​នោះ ធ្លាប់ប្រកួតស្មើពិន្ទុជាមួយជើងខ្លាំងកីឡាករ Rodtang កាលពីឆ្នាំ២០១៧ និងចាញ់ខ្លា​ចាស់​ សែនឆៃ កាលពីឆ្នាំ២០១៦។ សម្រាប់ការប្រកួតចុងក្រោយរបស់កីឡាករ អិនសេដូ ហ្គូមបេ បានផ្តួលកីឡាករ​ថៃ ភីខេ សែនឆៃ ក្នុងទឹកទី ៣នៅសង្វៀន Lumpinee។

លន បញ្ញា ជា​កីឡាករ​ឃីកបុកស៊ីង និង​គុន​ខ្មែរ​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស ១ និងប្រាក់១ ពី​កីឡា​ស៊ីហ្គេម​ពីរ​លើក​ចុង​ក្រោយ។ ក្នុង​ស៊ីហ្គេមលើកទី ៣២ រូប​គេ​​ទទួល​បាន​មេដាយ​មាសលើ​កីឡាឃីកបុកស៊ីង​​ទម្ងន់ ៦៧គីឡូក្រាម ក្រោយឈ្នះកីឡាករ Haris Sofyan Abdul របស់ឥណ្ឌូណេស៊ី។

ក្នុងនាមជាម្ចាស់ខ្សែក្រវ៉ាត់៣គ្រឿងស្ថាប័នផ្សេងគ្នា លន បញ្ញា មានដើមកំណើតនៅខេត្ត ព្រៃវែង។ ការប្រកួត ៤ លើកចុងក្រោយឈ្នះទាំង ៤ក្នុងនោះ ដោយផ្តួលកីឡាករ ហ្វានិមិត្ត ក្នុងទឹកទី១, ផ្តួលកីឡាករ ហ្វាដាំឆៃ ក្នុងទឹកទី១, ឈ្នះពិន្ទុកីឡាករ ហ្វុន លួង និងកីឡាករ ហ្នឹងត្រាកាន។

ក្នុងជំនួបដណ្តើមខ្សែក្រវាត់គ្រុឌ ទម្ងន់៦៥គីឡូក្រាម រវាងកីឡាករ លន បញ្ញា ជួបជាមួយកីឡាករ អិនសេដូ ហ្គូមបេ ជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៏ ដែលអ្នកគាំទ្រទន្ទឹងរងចាំ។

លន បញ្ញា និយាយថា៖«ខ្ញុំបានត្រៀមខ្លួនបានល្អ១០០% ហើយនឹងត្រៀមស្វាគមហ៍កីឡាករ អិនសេដូ ហ្គូមបេ ដែលល្បីថាខ្លាំងមកពីអាហ្រ្វិក។ ខ្ញុំសន្យាថា ខិតខំប្រឹងប្រែង ទាំងកម្លាំងកាយកម្លាំងចិត្តនិងស្មារតី ដើម្បីដណ្តើមយកខ្សែក្រវាត់មួយនេះឲ្យបាន»។

កីឡាករប្រដាល់គុនខ្មែរ ដែលមកពីមជ្ឍមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នឹងអាចយកឈ្នះជើងខ្លាំងកីឡាករ អិនសេដូ ហ្គូមបេ ហើយក្លាយជាម្ចាស់ខ្សែក្រវាត់គុនបានដែរឬទេ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

Sokha Hotels

ព័ត៌មានពេញនិយម