កីឡា
ជួន ចាន់ចាវ ៖«ដល់ពេលត្រូវកែប្រែប្រវត្តិសាស្ត្រហើយ»ប៉ះហុងកុងថ្ងៃស្អែក
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយក្រុមហុងកុងវេលាម៉ោង៦ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Days នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ កីឡាករ ជួន ចាន់ចាវ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានលើកឡើងថា ក្នុងប្រវត្តិជួបគ្នាកន្លងមក កម្ពុជាមិនធ្លាប់ឈ្នះហុងកុងទេ ដូច្នេះដល់ពេលដែលកម្ពុជាត្រូវធ្វើអ្វីមួយថ្មីដើម្បីកែប្រែប្រវត្តិសាស្ត្រហើយ។
កីឡាករបាននិយាយថា ៖«សម្រាប់ខ្ញុំក្នុងនាមជាកីឡាករ ការប្រកួតថ្ងៃស្អែកជាការប្រកួតមួយដ៏ធំ ការប្រកួតដ៏ពិបាក ប៉ុន្តែខ្ញុំជឿជាក់លើមិត្តរួមក្រុម និងគ្រូបង្វឹកដែលយើងអាចធ្វើបាន ពីព្រោះមើលតាមការប្រកួតកន្លងមក យើងអត់ដែលឈ្នះហុងកុងទេ។ អីចឹងខ្ញុំគិតថា ដល់ពេលដែលយើងត្រូវធ្វើអ្វីមួយថ្មី។ ធ្វើអ្វីមួយដើម្បីកែប្រែលទ្ធផល។ និយាយមែនទែនទៅ ខ្ញុំចង់ឈ្នះការប្រកួតនេះ»។
ក្នុងប្រវត្តិសាស្ត្រគិតចាប់តាំងពីឆ្នាំ១៩៥៧រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជា និង ហុងកុង ធ្លាប់ជួបគ្នា៨លើក ប៉ុន្តែកម្ពុជាមិនធ្លាប់ហុងកុងឡើយក្នុងនោះ ចាញ់៧ដង និងស្មើ១ដង។

ប្រវត្តិជួបគ្នា
- ហុងកុង ៦-២ កម្ពុជា ក្នុងពាន Merdeka ឆ្នាំ១៩៥៧
- ហុងកុង ៤-១ កម្ពុជា ក្នុងពាន AFC Asin Cup ឆ្នាំ១៩៩៩
- កម្ពុជា ០-១ ហុងកុង ក្នុងពាន AFC Asin Cup ឆ្នាំ១៩៩៩
- ហុងកុង ៤-២ កម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ ឆ្នាំ២០១៦
- កម្ពុជា ០-២ ហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិ ឆ្នាំ២០១
- កម្ពុជា ១-១ ហុងកុង ជម្រុះជើងឯកពិភពលោក ឆ្នាំ២០១៩
- ហុងកុង ២-០ កម្ពុជា ជម្រុះជើងឯកពិភពលោក ឆ្នាំ២០១៩
- កម្ពុជា ០-៣ ហុងកុង ជម្រុះ AFC Asian Cup ឆ្នាំ២០២២
អត្ថបទ៖ វីររបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


