កីឡា
U23 ចាញ់យប់មិញជាកំណត់ត្រាអាក្រក់បំផុតក្នុង២ឆ្នាំចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បានចាញ់ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល ៦-១ សម្រាប់ការប្រកួតបញ្ចប់សន្សំពិន្ទុក្នុងពូលនៃពានរង្វាន់យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ (AFC U23 Asian Qatar 2024)។

លទ្ធផលនេះ ក្រុមយុវជនកម្ពុជាបានក្លាយជាការប្រកួតចាញ់ដែលមានគ្រាប់បាល់ច្រើនបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ ចាប់តាំងពីឆ្នាំ២០២២រហូតដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុម U23 កម្ពុជាបានប្រកួតផ្លូវការចំនួន១៩លើក ក្នុងនោះ ឈ្នះ៧ប្រកួត ស្មើ៤ប្រកួត និងចាញ់៨ប្រកួត។

ជាងនេះទៀតនោះ ការប្រកួតក្នុងព្រឹត្តិការណ៍ ឬពានរង្វាន់ផ្លូវការចំនួន៦លើកក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រុម U23 កម្ពុជាបានធ្លាក់ក្នុងវគ្គសន្សំពិន្ទុក្នុងពូល៥លើក និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ១លើកគឺពាន 2023 Merlion Cup នៅប្រទេសសិង្ហបុរីដែលក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣។
2022 AFF U-23 Championship នៅកម្ពុជា
- ឈ្នះ ព្រុយណេ ៦-០
- ឈ្នះ ហ្វីលីពីន ១-០
- ចាញ់ ទីម័រខាងកើត ០-១
2023 AFF U-23 Championship នៅថៃ
- ឈ្នះ ព្រុយណេ ៦-០
- ស្មើ មីយ៉ាន់ម៉ា ១-១
- ចាញ់ ថៃ ០-២
2023 Merlion Cup នៅសិង្ហបុរី
- ចាញ់ ម៉ាឡេស៊ី ២-៤
- ឈ្នះ សិង្ហបុរី ២-១
ស៊ីហ្គេម ២០២១ (លើកមកឆ្នាំ២០២២) នៅវៀតណាម
- ឈ្នះ ឡាវ ៤-១
- ចាញ់ សិង្ហបុរី ០-១
- ចាញ់ ថៃ ០-៥
- ស្មើ ម៉ាឡេស៊ី ២-២
ស៊ីហ្គេម ២០២៣ នៅកម្ពុជា
- ឈ្នះ ទីម័រខាងកើត ៤-០
- ស្មើ ហ្វីលីពីន ១-១
- ចាញ់ មីយ៉ាន់ម៉ា ០-២
- ចាញ់ ឥណ្ឌូណេស៊ី ១-២
AFC U23 Asian Cup Qatar 2024 នៅអារ៉ាប៊ីសាអ៊ូឌីត
- ស្មើ លីបង់ ២-២
- ឈ្នះ ម៉ុងហ្គោលី ២-១
- ចាញ់ អារ៉ាប៊ីសាអ៊ូឌីត ១-៦
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


