កីឡា
អតីតប្រធានក្រុមជម្រើសជាតិអ៊ុយក្រែនជាប់បម្រាមរឿងមិនថ្កោលទោសរុស្ស៊ី
កីឡាករបាល់ទាត់ដែលបង្ហាញខ្លួនបានច្រើនជាងគេបំផុតរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន និងជាអតីតប្រធានក្រុម Anatoliy Tymoschuk បានដាក់ពាក្យបណ្តឹងទៅតុលាការអាជ្ញាកណ្តាលកីឡា (CAS) ជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់សមាគមបាល់ទាត់អ៊ុយក្រែនដែលដកហូតលោកពីអាជ្ញាប័ណ្ណគ្រូបង្វឹក និងពានរង្វាន់ថ្នាក់ជាតិ បន្ទាប់ពីលោកមិនព្រមនិយាយថ្កោលទោសក្នុងការលុកលុយរបស់រុស្ស៊ីលើប្រទេសរបស់ខ្លួន។
សមាគមបាល់ទាត់អ៊ុយក្រែន (UAF) បានប្រកាសថា Tymoschuk បានជំទាស់នឹងការសម្រេចចិត្តដែលធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមធ្វើសង្រ្គាមក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លោកបានប្តឹងទៅ UAF ប៉ុន្តែបណ្តឹងនោះត្រូវបានច្រានចោល។ UAF បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«តុលាការអាជ្ញាកណ្តាលកីឡា កំពុងស្ថិតក្នុងដំណើរការប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តរបស់ UAF ដោយ Anatoliy Tymoshchuk។ សមាគមបាល់ទាត់អ៊ុយក្រែន ឥឡូវកំពុងធ្វើការដើម្បីរៀបចំគោលជំហរលើករណីនេះ។ កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំ CAS លើបញ្ហានេះនឹងត្រូវបានកំណត់នៅពេលក្រោយ»។
លោក Tymoschuk បានបង្ហាញខ្លួន១៤៤ប្រកួតឱ្យក្រុមជម្រើសជាតិអ៊ុយក្រែនក្នុងអំឡុងពេលអាជីពជាកីឡាករ និងជាសមាជិកសំខាន់ដែលបានជួយក្រុមឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ FIFA World Cup នៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០០៦។
លោក Tymoschuk ធ្លាប់លេង៩ឆ្នាំនៅក្លិប Shakhtar Donetsk របស់អ៊ុយក្រែន និង៤ឆ្នាំនៅក្លិបអាល្លឺម៉ង់ Bayern Munich ជាកន្លែងដែលលោកបានឈ្នះពានរង្វាន់ UEFA Champions League ក្នុងឆ្នាំ២០១៣។
លោកក៏ធ្លាប់បានលេងឱ្យ Zenit Saint Petersburg ជាកន្លែងដែលលោកបានឈ្នះពានរង្វាន់ក្របខ័ណ្ឌលីគកំពូលរុស្ស៊ី ចំនួនពីរលើក។ ក្រោយមកលោកបានក្លាយជាជំនួយការគ្រូបង្វឹករបស់ក្រុម Zenit Saint Petersburg នៅឆ្នាំ២០១៧ បន្ទាប់ពីចូលនិវត្តន៍ ហើយនៅតែស្ថិតក្នុងតួនាទីនេះដល់បច្ចុប្បន្ន។
គណៈកម្មការក្រមសីលធម៌ និងយុត្តិធម៌របស់ UAF បានអះអាងថា ការស្នាក់នៅក្នុងប្រទេសរុស្ស៊ី និងនៅស្ងាត់ស្ងៀមក្នុងសង្រ្គាម “Tymoschuk ធ្វើឱ្យខូចមុខមាត់របស់បាល់ទាត់អ៊ុយក្រែន”។ UAF បានសន្យាថា ពួកគេនឹងការពារជំហររបស់ខ្លួនយ៉ាងខ្លាំង។

ពួកគេបាននិយាយថា ៖«យើងសូមរម្លឹកថា Anatoliy Tymoschuk ត្រូវបានហាមឃាត់ដោយសមាគមបាល់ទាត់អ៊ុយក្រែនពីសកម្មភាពពាក់ព័ន្ធនឹងបាល់ទាត់ ដោយសារអាកប្បកិរិយាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះបាល់ទាត់ និងសមាគមបាល់ទាត់អ៊ុយក្រែន»។
កាលពីខែមករា រដ្ឋាភិបាលអ៊ុយក្រែនបានដាក់ទណ្ឌកម្មលោក Tymoschuk រួមទាំងតារាល្បីរបស់រុស្ស៊ី និងអ្នកគាំទ្ររុស្ស៊ីផ្សេងទៀត ដោយបានបង្កកទ្រព្យសម្បត្តិ និងពានរង្វាន់រដ្ឋត្រូវបានដកហូត៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


