កីឡា
មុនប៉ះភ្នំពេញក្រោនស្អែក ក្រុម Shan United មិនធ្លាប់ចាញ់សោះ៣ឆ្នាំចុងក្រោយ
ក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា Shan United នឹងត្រូវជួបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup ឆ្នាំ២០២៣ វេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រុម Shan United កំពុងកាន់កាប់កំណត់ត្រាដ៏ល្អក្នុងលីគកំពូលមីយ៉ាន់ម៉ា ដោយប្រកួត ៣៤លើកចុងក្រោយមិនទាន់ស្គាល់បរាជ័យម្តងណាឡើយ គិតចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺមានរយៈពេល៣ឆ្នាំហើយ។

Shan United មានបទពិសោធច្រើនក្នុងពានរង្វាន់អន្តរជាតិ។ ពួកគេធ្លាប់លេងក្នុងវគ្គជ្រម្រុះពានរង្វាន់ AFC Champions League និងតែងតែបង្ហាញខ្លួនក្នុងពានរង្វាន់ AFC Cup។ ក្លិបនេះបានឈ្នះជើងឯកលីគកំពូលមីយ៉ាន់ម៉ា៣ឆ្នាំជាប់គ្នាគឺ ឆ្នាំ២០១៩, ២០២០ និង២០២២។ បច្ចុប្បន្ន Shan United កំពុងឈរលេខ១ក្នុងតារាងពិន្ទុលីគកំពូលមីយ៉ាន់ម៉ារដូវកាលនេះ ដោយប្រកួត១៥លើកមិនទាន់ពាក្យចាញ់។

Shan United ជាក្លិបចូលចិត្តប្រើប្រាស់ធនធានកីឡាករក្នុងស្រុក។ ជាក់ស្តែងកីឡាករបរទេសក្នុងក្រុមមានតែ៤រូបប៉ុណ្ណោះក្នុងនោះមានខ្សែការពារជនជាតិកូតឌីវ័រ Kekere Moukailou, ខ្សែបម្រើហ្គាណា Mark Sekyi, ខ្សែបម្រើជប៉ុន Motohiro Kaneshiro និងខ្សែប្រយុទ្ធកូតឌីវ័រ Kim Bello។
Shan United ធ្លាប់ជួបភ្នំពេញក្រោនម្តងក្នុងពានរង្វាន់ AFC President’s Cup កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដោយកាលនោះក្រុមមីយ៉ាន់ម៉ាបានយកឈ្នះដោយលទ្ធផល៤-៣៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?